ហ្វេនៗ ក៏ដូចជាប្រិយមិត្តទូទៅពិតជាស្គាល់ច្បាស់ជាក់ជាមិនខានតារាចម្រៀងប្រុស ដ៏ល្បីឈ្មោះម្នាក់ប្រចាំផលិតកម្មរស្មីហង្សមាស នោះគឺ លោក ខេមរៈ សិរីមន្ត ដែលមាន ឈ្មោះ គឺ ពិត ខេម ប៊ុនថៃ ។
ប្រជាប្រិយរបស់តារាចម្រៀងរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំង ដដែលពីសំណាក់ អ្នកគាំទ្រ របស់ខ្លួន មកដល់ពេលនេះ ជាមួយបទចម្រៀងសុទ្ធតែពីរោះៗ នាពេលថ្មីៗនេះផងដែរ ។
ងាកមកជីវិតផ្ទាល់ខ្លួនរបស់លោកវិញ ក៏មិនណយប៉ុន្មានឡើយដោយកំពុងសាងសុភមង្គលក្តីសុខពោរពេញដោយស្នាមញញឹមនិងភាពរីករាយយ៉ាងខ្លាំង ហើយបច្ចុប្បន្ន លោកមានកូន៣ នាក់ ដោយ កូនប្រុសច្បង ឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ ឈ្មោះ ខេមរៈ ស្រ្តី និងកូនស្រីពៅ ឈ្មោះ ថុន ខេមរៈមន្តរាជិនី ។
ស្រាប់តែនៅមុននេះបន្តិច នាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍និងភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញ លោក ខេមរៈ សិរីមន្ត បង្ហោះរូបភាពមួយសន្លឹក ដែលថតជាមួយរថយន្តទំនើប Rolls-Royce ដែលភរិយា ទើបទិញឲ្យ ។ រំភើបចិត្តពេកដល់ថ្នាក់លោកនិយាយថា៖
“ភរិយាខ្ញុំសួរខ្ញុំថាហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹង តើបងចូលចិត្តឡានតូចអត់ ខ្ញុំថាមានអីចូលចិត្តតាសស្រាប់តែឡានមកដល់មុខផ្ទះតែម្តង អរគុណភរិយាសម្លាញ់” ។
ក្រោយឃើញបែបនេះ ហ្វេនៗចូល comment ព្រាត ថា ៖ ត្រេកអរផងidol, ហេងៗបង, សូមអបអរសាទរ, សង្ហាណាស់បងប្រុស ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញក្តីរំភើបជំនួស ខេមរៈ សិរីមន្ត ដែលទទួលកាដូដ៏ធំនេះ ពី ភរិយា ៕