kalib9

អីយ៉ា! ស្ងាត់ៗ នី រតនា នាំប្រពន្ធកូនទៅដើរលេង ដល់ក្រុងកែប បាត់ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្អាតៗដល់ហើយ ជាពិសេសអូនមែល ហ្មង មើលទៅសប្បាយជាងគេសូម្បីតែហ្វេៗ ក៏និយាយដែរថា…

មហាជនក៏ដូចជាហ្វេនៗជាច្រើន ពិតជាបានជ្រាបរួចមកហើយថាតារាចម្រៀងដែលមានសម្លេងផ្អែមស្រទន់ប្រចាំផលិតកម្មរស្មីហង្សមាស នី រតនា បានរៀបការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ដោយមានការចូលរួមពីសំណាក់ភ្លៀងកិត្តិយសយ៉ាងច្រើន ។

ក្រោយមកអ្នកទំាងពីរទទួលបានកាដូដ៏ពិសេសមួយសម្រាប់គ្រួសារ នោះគឺកូនស្រីម្នាក់ឈ្មោះ នីវណ្ណ មែលឡានី អាយុប្រហែលជាង ៩ខែហើយមានមុខមាត់ស្រស់ស្អាត គួរឲ្យស្រឡាញ់ណាស់ ។

ទោះរវល់ក្នុងអាជីពជាអ្នកសិល្បៈ និងមុខជំនួញខ្លាំងយ៉ាងណាក៏ដោយក៏អ្នកទំាងពីរមិនដែលភ្លេចឡើយក្នុងការផ្តល់ជូននូវភាពកក់ក្តៅជូនក្រុមគ្រួសារ​ជាពិសេស អូនមែល ដែលជាកូនស្រីសំណព្វចិត្តរបស់ខ្លួនតែម្តង ។

ជាក់ស្តែង នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នេះ លោក នី រតនា និងស្វាមី បាននាំកូនស្រី ទៅលំហែកាយ ទៅដល់ក្រុងកែប ទៀតហើយ ព្រមទំាងបានផ្តិលយករូបភាពស្អាតៗមកបង្ហាញជូនហ្វេនៗ មើលទៅពិតជាពោរពេញដោយក្តីរីករាយណាស់ជាពិសេស អូនមែល ហ្មង មើលទៅសប្បាយជាងគេ ។

ឃើញភ្លាម ហ្វេនៗ អត់ចាំយូរឡើយ ក៏បានចូល comment ថា ៖ ស្អាតណាស់idol, នឹកអូនមែលណាស់, មើលទៅសប្បាយណាស់អូន អូនមែលខ្យូតណាស់ ។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀតដែលមិនអាចរៀបរាប់អស់ ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះទំាងអស់គ្នា ៖

Loading...

Loading...