kalib9

ស្ដែងណាស់!! ជនដៃដល់ ដែលបានបាញ់នាយរងនគរបាលព្រហ្មទណ្ឌ ពេលនេះបានស្លាប់ហើយ ក្រោយពេលផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថាជនដៃដល់ដែលបានបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌពេលនេះបានស្លាប់ហើយក្រោយពេលផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះដោយសារជននេះបានបាញ់តដៃមិនព្រមប្រគល់ខ្លួន ។​ ករណីផ្ទុះអាវុធនេះបានកើតឡើងនៅល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចអូរកណ្តៀងស្រុកសំបូរ ខេត្តក្រចេះ

បន្ទាប់ពីកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលស្រុកសំបូរ នឹងនគរបាលខេត្តស្ទឹងត្រែង ឡោមព័ទ្ធជនដៃដល់។ ជនដៃដល់ដែលត្រូវបាញ់ស្លាប់ក្រោយតដៃជាមួយសមត្ថកិច្ចនេះមានឈ្មោះ អ៊ា ណារ៉េន ដែលបានបាញ់សម្លាប់លោកវរសេនីយ៍ រ៉េត ស៊ីណាត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីមានទំនាស់ដោយសាររឿងគ្រោះថ្នាក់ចរាចរណ៍ នៅមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ ។

មុនពេលគ្រោះថ្នាក់ចរាចរណ៍នោះ ជនដៃដល់ដែលជាខ្មាន់កាំភ្លើង និងបក្ខពួកម្នាក់ទៀត បានជិះរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ីលុះជិះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត Ford Rapter របស់ជនរងគ្រោះបណ្តាលឲ្យបែកស្តុបខាងក្រោយបន្ទាប់ពីបុកហើយភាគីទាំងពីរក៏បានបើករថយន្តចូលខាងដើម្បីសម្របសម្រួលគ្នា

Loading...

បន្ទាប់ពីសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងហើយក៏មិនត្រូវគ្នាស្រាប់តែមួយសន្ទុះក្រោយមកទៀតជនដៃដល់បាន ដើរទៅឡានទាញកាំភ្លើងយកមកបាញ់ជនរងគ្រោះត្រូវចំក្បាល និងដងខ្លួនបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងហើយនាំគ្នាបើករថយន្តរត់គេចខ្លួនតែម្តង។

ក្រោយប្រតិ បត្តិការស្រាវជ្រាវដោយដោយនគរបាលព្រហ្មទណ្ឌ និងនគរបាលមូលដ្ឋាន រហូតដល់រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចាប់ខ្លួនបានជនសង្ស័យម្នាក់ដែលជាបក្ខពួករបស់ខ្មាន់កាំភ្លើង ហើយជាអ្នកបើករថយន្ដនៅថ្ងៃ

បង្កហេតុ ។ បក្ខពួករបស់ខ្មាន់កាំភ្លើងម្នាក់នេះឈ្មោះ កែ ចាន់មាន ដែលត្រូវបានលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួនពីរបទល្មើសរួមមាន៖ សមគំនិតក្នុងអំពើឃាតកម្មនិងជួញដូរគ្រឿងញៀន ហើយត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន ៕

ប្រភព: freshnewsasia

Loading...