kalib9

ក្ដៅៗ!! ខ្មាន់កាំភ្លើង​ ត្រូវបានកម្លាំងនាយកដ្ឋាន បាញ់ចំក្បាលវិញបណ្ដាលឲ្យស្លាប់ ក្រោយពីរៀបឆ្លងព្រំដែនបម្រុងគេចខ្លួនតែបានប៉ះជាមួយសមត្ថកិច្ច

ខ្មាន់កាំភ្លើង​ ត្រូវបានកម្លាំងនាយកដ្ឋាន បាញ់ចំក្បាលវិញបណ្ដាលឲ្យស្លាប់ ក្រោយពីរៀបឆ្លងព្រំដែនបម្រុងគេចខ្លួនតែបានប៉ះជាមួយសមត្ថកិច្ចបាញ់សម្លាប់ហើយ នៅក្បែរអូរមួយកន្លែងជើងភ្នំកន្តៀរ ខេត្តក្រចេះ

ខណៈជនសង្ស័យរៀបឆ្លងព្រំដែនបម្រុងគេចខ្លួនទៀត​ ហើយបានប៉ះជាមួយកម្លាំងសមត្ថកិច្ច ជនសង្ស័យបានបាញ់រះមកលើកងកម្លាំងអស់ចំនួន១ប៉ង់ ទេីបកម្លាំងបាញ់តបវិញបណ្ដាលឲ្យស្លាប់តែម្ដង ។

នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង ៤៦ នាទីកម្លាំងចម្រុះរបស់នាយដ្ឋាននគរបាលព្រហ្មទណ្ឌ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ

Loading...

៣២ វដវន ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ចេញដោយលោក លិ សុខា ចៅក្រមស៊ើបសួរសាលាថំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ អ៊ា ណារ៉េន ភេទប្រុស ឆ្នាំកំណើត ១៩៨២ ពីបទ ឃាតកម្ម និងបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅ

រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅពេលកម្លាំងចម្រុះចុះមកដល់ទីតាំងមាត់អូរជាប់ជើងភ្នំ អូរណ្តៀរ ក្នុងដីចំការស្វាយចន្ទីស្ថិតនៅភូមិ អូរព្រះ ឃុំអូរគ្រៀង ស្រុក សំបូរ ខេត្តក្រចេះ ។

ជនត្រូវត្រូវចោទឈ្មោះ អ៊ា ណារ៉េន បានប្រើអាវុធខ្លីម៉ាក CZ 75B លេខ 5493V ពណ៍ ទឹកប្រាក់ បាញ់មកលើកម្លាំចម្រុះយើង ពេលនោះកម្លាំងចម្រុះបានប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ បណ្តាលឲ្យជនត្រូវចោទឈ្មោះ អ៊ា ណារ៉េន ស្លាប់នៅនឹងកន្លែងកើតហេតុ ។

Loading...