kalib9

គ្រឺតណាស់ ! កូនប្រុស ពេជ្រ សូលីកា កើតទើបបាន8ខែ សោះចេះធ្វើ Style ថ្មីទៀតហើយសូម្បីតែហ្វេនៗក៏ភ្ញាក់ដែរដល់ថ្នាក់ លាន់មាត់ ថា…

ហ្វេនៗជាច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាសគឺ ពេជ្រ សូលីកា បានសម្រាល កូនប្រុសម្នាក់ដោយជោគជ័យហើយមានមុខមាត់គួរឲ្យក្នាញ់ណាស់ ។

កូនតារាចម្រៀងរូបនេះមានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗរបស់គេខ្លាំងណាស់ ។

មកដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ នេះ អូន វ៉េនស្ដេ មានអាយុ៨ខែគត់ពិសេសប្រែប្រួលមុខមាត់ច្រើនណាស់ថែមទំាងចង់ចេះ ចង់ដឹងធ្វើនេះ ធ្វើនោះ ប្លែកៗរហូត ដល់ថ្នាក់ ធ្វើឲ្យ សូលីកា ក៏គ្រឺតកូនប្រុសខ្លួនឯងខ្លាំងដែរព្រមទំាងបានប្រាប់នៅមុននេះបន្តិចថា “Style ថ្មី Aari គម្រប់អាយុ 8 ខែ 16/05/2020 To 16/01/2021″ ។

ឃើញបែបនេះភ្លាម អ្នកគាំទ្រជាច្រើន បានចូល comment និងលាន់មាត់ថា ៖គួរឲ្យស្រឡាញ់ដល់ហើយ cute ណាស់ ចេះណាស់ សង្ហាណាស់ ប្រុសក្មេង ស្អាតដូចប៉ាៗ គ្រឺតដល់ហើយ ជិតដុះធ្មេញក្រោមហើយ មុខដូចប៉ាៗខ្លាំងណាស់ ជូនពរអូនតូច Aari សុខភាពល្អ ប្រាជ្ញាឆ្លាតវៃ ច្រលើមណាស់ នៅជិតអី វាយអោយយំហ្មង ចេះណាស់អាអូនតូច ។

Loading...

ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលបង្ហាញពីអារម្មណ៍គ្រឺត អូន អ៊ារី វ៉េនស្ដេ យ៉ាងខ្លាំង។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពស្អាតៗរបស់កូនប្រុស ពេជ្រ សូលីកា ខាងក្រោមនេះទំាងអស់គ្នា ៖

Loading...