kalib9

អេមបាត់ ! តារាកំប្លែងជើងចាស់នាយ កុយ រំភើបស្ទើរហោះក្រោយឃើញសម្តេចតេជោ ហ៊ុន សែន ចូល comment ថែមទំាងផ្តល់កាដូដ៏ពិសេសមួយនេះជូនទៀតនោះគឺ…

ទស្សនិកជនក៏ដូចជាមហាជនទូទៅភាគច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខានតារាកំប្លែងជើងចាស់ដ៏ល្បី នៅក្នុងប្រទេសកម្ពុជា យើង គឺ នាយកុយនោះហើយក៏ជាដៃគូដ៏ស័ក្តសមបំផុត ជាមួយ នាយ ក្រឹម ផងដែរព្រោះរាល់ការសម្តែងឲ្យតែមានពួកគាត់ទាំង២ម្តងណា តែងតែធ្វើឲ្យ ទស្សនិកជនទូទៅមិនអាចទប់សំណើចជាប់ឡើយ ។

ចំណែកម្សិលមិញនេះនាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ នាយ កុយ បានបង្ហាញខ្លួនក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរមិនយូរប៉ុន្មាន ស្រាប់តែ សម្តេចតេជោ ហ៊ុន សែន បានចូលcomment ថា “លោកកុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោមអ្នកទទួលមុន ។ ទទួលបានវ៉ាក់សាំងនឹងមានហាងឆេងខ្ពស់ ។

ឃើញបែបនេះនាយ កុយ រំភើបស្ទើរហោះ ក៏បានបង្ហោះសារមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ថ្ងៃនេះខ្ញុំសប្បាយចិត្ត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិន មួយលានដូស ហើយលោកមានប្រសាសន៍ថា “លោកកុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោមអ្នកទទួលមុន ។ ទទួលបានវ៉ាក់សាំងនឹងមានហាងឆេងខ្ពស់ ។

Loading...

ខ្ញុំបាទសូមថ្លែងអំណរអរគុណ ចំពោះសម្ដេច ដែលលោកបានផ្ដល់កិត្តិយស ឱ្យខ្ញុំបានចាក់វ៉ាក់សាំងមុនគេ ខ្ញុំបាទសូមជូនពរសម្ដេចទាំងទ្វេព្រមទាំងកូនប្រុស កូនស្រី ចៅប្រុស ចៅស្រី ឱ្យជួបតែសេច្តីសុខកុំឲ្យមានជំងឺបៀតបៀនដើម្បីដឹកនាំប្រទេសកម្ពុជា ឲ្យបានរុងរឿងបន្តទៀតអរគុណសន្តិភាព ។

ខាងក្រោមនេះ ជាវីដេអូបង្ហាញពីសកម្មភាព នាយ​ កុយ លេចមុខក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ៖

Loading...