kalib9

មើលហើយព្រឺសម្បុរខ្ញាក ! ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយឃើញ តារា TikTok សុខ លីន បង្ហោះវីដេអូនេះហើយប្រាប់ថា “ ភូ បានវិញ្ញាណដ៏សា​ហា​វគួរអោ​យខ្លា​ចចូលក្នុងខ្លួនគាត់ បើមិនជឿកុំប្រមាថ ” (មានវីដេអូ)

ហ្វេនៗក៏ដូចជាមហាជនភាគច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខានតារា TikTok ដ៏ល្បីឈ្មោះ និងស្រស់ស្អាតមា្នក់ ឈ្មោះ សុខ លីន នោះដោយមានការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿតាមរយៈវីដេអូខ្លីៗរបស់ខ្លួននៅក្នុងបណ្តាញសង្គម TikTok ។

តារារូបនេះនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែល ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ពិសេស សុខ លីន ពូកកែលេងទឹកមុខ កាយវិការ ភាពក្រមិចក្រមើម មើលហើយមើលទៀតមិនចេះធុញទ្រាន់មិនត្រឹមតែចេះសម្តែងប៉ុណ្ណោះទេថែមទំាងអាចបកស្រាយបទចម្រៀងបានពីរោះថែមទៀត ។

ស្រាប់តែព្រឹកមិញនេះ នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ សុខ លីន បានបង្ហោះវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បង្ហាញពីសកម្មភាពរបស់តារា Tik Tok ប្រុសម្នាក់ ឈ្មោះ ផាត់ តាភូ ព្រមទំាងភ្ជាប់សារមួយថា “ភូបានវិញ្ញាណដ៏សា​ហា​វ គួ​រអោយខ្លា​ច ចូលក្នុងខ្លួនគាត់ បើមិនជឿកុំប្រមាថតោះជួយស៊ែរសូមអោយគាត់មានក្ដីសុខទំាងអស់គ្នា” ។

ក្រោយឃើញបែបនេះធ្វើឲ្យអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមជាច្រើន បានចូល comment ថា ៖ អា​ណិតណាស់បង, អ្នកធ្លាប់ជួបទើបជឿ មានតាំងពីបុរាណកាលបងមើលវីដេអូរបស់ភូមុនហ្នឹងបងក៏សង្ស័យដែរ តែដល់ឃើញវីដេអូរបស់លីនឯងបងព្រឺស​ម្បុរក្បា​លខ្ញាកៗតែម្តង បើមិនជឿកុំប្រមាថព្រឺរោមណាស់គួរឱ្យខ្លា​ចណាស់បង ។

ព្រមទំាងនៅមាន comment ជាច្រើនទៀតដែលបង្ហាញពីការចាប់អារម្មណ៍និងភ្ញាក់ផ្អើល ។ តោះកុំឲ្យខាតពេលយូរ​សូមទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖

Loading...

Loading...