kalib9

ទិដ្ឋភាព មង្គលការ យឿន ពិសី នៅពេលល្ងាចមើលទៅកូនកំលោះនិងកូនក្រមុំស្រស់ស្អាតណាស់ពិសេស លោក​ អ៊ុក ណារីម និង អ្នកនាង ឆោម ឆពុំ បានមកចូលរួមទៀតថែមទំាងជូនពរឡើងម៉ាអេមថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា យឿន ពិសី គឺជា​ម្ចាស់​ពានរង្វាន់ Cambodia’s Got Talent រដូវ​កាល​ទី១ ដែលទទួលបានការផ្ញើសារបោះឆ្នោតច្រើនជាងគេក្នុងចំណោមបេក្ខជនដែលចូលមកប្រឡងជាច្រើននាក់ទៀតនេះក៏ព្រោះតែ ពិសី មានទឹកដមសំនៀងដ៏ពីរោះរណ្តំ ទើបអាចទាក់ចិត្តអ្នកគាំទ្របាន ។

ស្រាប់តែមកដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ នេះ យឿន ពិសី បានរកឃើញស្នេហ៍ពិតហើយដោយខាងស្រី មានឈ្មោះ ហេង កក្កដា ហើយអ្នកទំាងពីរបានសម្រេចចូលរោងការនៅថ្ងៃនេះម្តង ព្រមទំាងមានការចូលរួមពីសំណាក់

ភ្ញៀវកិត្តិយសទំាងសងខាងប្រកបដោយក្តីសប្បាយរីករាយ គ្រប់ៗគ្នាជាពិសេសកូនកំលោះ និងកូនក្រមុំ ញញឹមបិទមាត់លែងជិតហើយ ក្នុងថ្ងៃដ៏មានសិរីសួស្តីនេះ ។

ចំណែកកម្មវិធីជប់លាងពេលល្ងាចក្នុងមង្គលការនេះ បានរៀបចំធ្វើឡើងនៅគេហដ្ឋានខាងស្រី ភូមិថ្មគោល២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ផ្លូវវេងស្រេង) ។

Loading...

ក្នុងនោះបើក្រឡេកមើលទៅកូនកំលោះ និងកូនក្រមុំ ពិតជាសមគ្នានិងស្រស់ស្អាតណាស់ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ បែបនេះដល់ថ្នាក់ហ្វេនៗជាច្រើនបានសម្តែងក្តីរំភើបរីករាយជំនួសនិងបង្ហោះសារជូនពរយ៉ាងច្រើន ឲ្យអ្នកទំាងពីរ ជួបប្រទះតែសុភមង្គល និងស្រឡាញ់គ្នាដល់ចាស់កោងខ្នង ។

មួយវិញទៀត លោក​ អ៊ុក ណារីម និង អ្នកនាង ឆោម ឆពុំ ក៏បានមកចូលរួមក្នុងពិធីដ៏អធិកអធមនេះផងដែរព្រមទំាងជូនពរថា “សូមជូនពរក្មួយ យឿន ពិសី និងភរិយា ក្នុងថ្ងៃសិរីសួស្តីជ័យមង្គល អាពាហ៍ពិពាហ៍ដ៏អធិកអធមរបស់ក្មួយទាំងពីរសូមជួបតែសុខសុភមង្គល ជោគជ័យទាំងក្នុងអាជីពនិងគ្រប់កិច្ចការងារ ។

ដូចនេះដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃពិធីមង្គលការ របស់ យឿន ពិសី ទំាអស់គ្នា ៖

Loading...