kalib9

ទឹកចិត្តល្អប្រពៃណាស់ !! ស្រី អូន បានឧបត្ថម្ភ ដេីម្បីរៀបចំការប្រកួតថ្នាក់ជាតិជ្រេីសរេីសជេីងឯកល្បុក្កតោនូវថវិការចំនួន…..

ហ្វេសប៊ុក ៖ ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់ស្រីអូន សម្រស់ធម្មជាតិ ជាមិនខានអ្នកនាងគឺជាស្ត្រីម្នាក់ដែលមានចិត្តសប្បុរសធម៍ខ្លាំងណាស់ អ្នកនាងតែងតែធ្វើបុណ្យនិងជួយទៅដល់ជនក្រីក្រទាំងឡាយដែលជួបការលំបាកពិតៗនៅក្នុងជីវិត មិនត្រឹមតែប៉ុណ្ណោះទេក្នុងបញ្ហាសង្គមអ្នកនាងក៏ជួយមិនដែលបាត់មុខម្តងដែរ ។

យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះរបស់អ្នកនាងស្រី អូន នៅកាលពីពេលថ្មីៗនេះបានជូនដំណឹងឲ្យដឹងថា ៖

ដេីម្បីគុនល្បុក្កតោខ្មែរ 🇰🇭នាងខ្ញុំ ស្រីអូន និង គ្រួសារ បានឧបត្ថម្ភថវិការចំនួន ៦៧,៤០០,០០០រៀល ( 16,850$) ដេីម្បីរៀបចំការប្រកួតថ្នាក់ជាតិជ្រេីសរេីសជេីងឯកល្បុក្កតោ ។ នាងខ្ញុំកំពុងសិក្សាដេីម្បីធ្វេីការឧបត្ថម្ភបន្ថែមទៀតលេីវិស័យ

Loading...

ក្បាច់គុនល្បុក្កតោខ្មែរមួយនេះ ព្រោះគុនល្បុក្កតោជាកេរ្ត៍ដំណែលដ៏អស្ចារ្យដែលបន្សល់ពីបុព្វបុរសខ្មែរយេីង ។ សង្ឃឹមថាទៅថ្ងៃមុខគុនល្បុក្កតោនឹងល្បីល្បាញសុះសាយពេញសាកលលោក» ៕​

Loading...