kalib9

អីយ៉ាអ្នកនាង ចាន់ កែវនិមល និងស្វាមី នាំគ្នាស្លៀកមួយឈុតនេះស្អាតទាក់ភ្នែកដល់ហើយថែមទំាងដាក់មួយឃ្លាយ៉ាងពិសេស ថា “ឈ្លោះឆ្អែត ក៏ឈប់ឈ្លោះ ប្រកែកឆ្អែត ក៏ឈប់ប្រកែក ខឹងឆ្អែត ក៏ឈប់ខឹង នេះហើយជីវិតគូ តែហាម…”

កាលពី ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ ស្វាមី ពិធីការិនីដ៏ល្បីមួយរូបគឺ អ្នកនាង ចាន់ កែវនិមល បានបង្ហោះរូបភាពប៉ុន្មានសន្លឹកអមដោយសារផ្អែមល្ហែមមួយដោយសរសើរភរិយាពេញៗមាត់ថា ៖

“រីករាយពេលវេលាគម្រប់១១ ឆ្នាំ នៃចំណងស្នេហ៍ និងអាពាហ៍ពិពាហ៍របស់យើង ប្រពន្ធសម្លាញ់អរគុណគ្រប់យ៉ាងអរគុណអូនដែលបំពេញតួនាទីជាម្តាយដ៏ប្រពៃ ជាកូនប្រកបដោយគន្លងធម៌ជាប្រពន្ធដ៏ប៉ិនប្រសព្វ ជាបងប្អូន និងមិត្តភក្តិ ដែលចេះយកឧស្សាហ៍គ្នា

ទៅវិញទៅមកបងគ្មានអ្វីក្រៅពីពាក្រថាអរគុណៗៗៗអូន ដែលលះបង់គ្រប់យ៉ាងដើម្បីរឿងគ្រប់យ៉ាងស្រលាញ់អូនស្រលាញ់ដល់ទីបញ្ចប់”។

លុះមកដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះទៀត គេឃើញអ្នកទំាងពីរបាននាំកូនស្រីសំណព្វចិត្តញុំាអាហារពេលល្ងាចជុំគ្នា នៅហាងមួយកន្លែងមើលទៅពិតជាពោរពេញដោយក្តីសុខណាស់ពិសេស និមល បានភ្ជាប់សារដ៏ផ្អែមល្ហែមមួយជូនស្វាមីថា ៖

“ទទួលការណាត់ពិសេស ពីមនុស្សដែលមិនអាចខ្វះបាន ទោះមនុស្សប្រុសម្នាក់នេះមិនមានអ្វីច្រើន តែគាត់ក៏អាចអោយប្រពន្ធកូនរស់នៅដូចព្រះនាងរហូតមកដល់សព្វថ្ងៃ រីករាយថ្ងៃខួបអាពាពិពាហ៍១១ឆ្នាំលោកប្តី សូវ៉ាត សីលា”។

Loading...

នៅមិនទាន់អស់ទេស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ និមល និងស្វាមី បានស្លៀកសំលៀកបំពាក់មួយឈុត មើលទៅពិតជាស្អាតប្លែកខ្លាំងណាស់អមដោយស្ទីលឡូយៗទៀត ។

ចាន់ កែវនិមល បានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយ ថា “ឈ្លោះឆ្អែតក៏ឈប់ឈ្លោះ ប្រកែកឆ្អែតក៏ឈប់ប្រកែក ខឹងឆ្អែតក៏ឈប់ខឹង

នេះហើយជីវិតគូ តែហាមស្រលាញ់ឆ្អែតហើយឈប់ស្រលាញ់” ។

ឃើញរូបភាព និងសារនេះភ្លាម ហ្វេនៗមិនចាំយូរឡើយ ក៏ចូល comment ភ្លែតថា ៖ Sweet ណាស់, មានក្តីសុខណាស់បងសំលាញ់ បើមិនស្គាល់បង មិនដឹងថាជីវិតបងសាមញ្ញ សំខាន់រួសរាយទាំងពីរនាក់ប្តីប្រពន្ធ (ចាំសំដីបងសីលា គ្មានពេលណាសប្បាយជាងពេលយើងរីករាយ) អត្ថន័យល្អណាស់ មានន័យណាស់បង ស្វីតណាស់បងម្លាញ់ ។

តោះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពស្អាតៗរបស់ និមល និងស្វាមី ទំាងអស់គ្នា ៖

Loading...