kalib9

សែនស្រណោះ ! ទិដ្ឋភាពរោងពិធីបុណ្យកំពុងរង់ចាំសពលោកវេជ្ជបណ្ឌិត Jacobs ដឹកមកពីថៃ…

រោងពិធីបុណ្យកំពុងរង់ចាំសពលោកវេជ្ជបណ្ឌិត Bart Jacobs ​នៅគេហដ្ឋាននៃសព នៅភូមិកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដឹកត្រឡប់មកពីប្រទេសថៃវិញដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណីឧ​ទ្ទិ​ស​កុសលដល់វិញ្ញាណក្ខន្ធសពបានទៅកាន់ឋានសុគិភព ។

តាមរយៈគណនីហ្វេសប៊ុក Sam Oeun Sam ដែលជាមិត្តជំនិត របស់លោកវេជ្ជបណ្ឌិតបានបង្ហាញទិដ្ឋភាពជាច្រើនសន្លឹកនៅឯរោងពិធី ពិតជាស្រណោះស្រណោកបំផុតដោយសាច់ញាតិ កំពុងរង់ចាំទទួលសពយ៉ាងក្ដុកក្ដួលក្រៃលែង ។ មរណភាពរបស់លោកវេជ្ជ

បណ្ឌិត Bart Jacobs បានធ្វើឱ្យសាច់ញាតិមិត្តរួមការងារជាពិសេសប្រជាជនកម្ពុជាពិតជាមានក្ដីអាឡោះអាល័យ សោកស្ដាយ ចំពោះការលះបង់ដ៏ធំធេងក្នុងវិស័យសុខាភិបាលនៅប្រទេសកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកនេះ ។

លោក Bart Jacobs គឺជា វេជ្ជបណ្ឌិត និងជាអ្នកសម្របសម្រួលដ៏ល្អ នៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា បានទទួលមរណភាពហើយ កាលពីថ្ងៃទី ១៥ ខែមករា ២០២១ កន្លងទៅនេះនៅឯមន្ទីរពេទ្យប្រទេសថៃ ។ លោកវេជ្ជបណ្ឌិត Bart Jacobs បានជួបឧបទ្ទវេហេតុគ្រោះថ្នាក់ចរាចរណ៍នៅក្បែរផ្ទះរបស់លោកហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ នៅរាជធានីភ្នំពេញ

ដោយសារស្ថានភាពធ្ងន់ធ្ងរពេកទើបគ្រួសារបានបញ្ជូនទៅព្យាបាលនៅឯប្រទេសថៃ ។ ពេលនេះសពលោកវេជ្ជបណ្ឌិត បានបញ្ជូនមកកាន់កម្ពុជាវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព នៅភូមិកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ រាជធានីភ្នំពេញ ពីថ្ងៃទី១៧ ខែមករា នេះតទៅ ។

Loading...

លោកវេជ្ជបណ្ឌិត Bart Jacobs បានបំពេញតួនាទីជាអ្នកសម្របសម្រួលវិស័យសុខភាពសាធារណៈនៅកម្ពុជា តាំងពីឆ្នាំ ២០០០ មក ហើយបានកសាងស្នាដៃជាច្រើនរាប់មិនអស់ ។ លោកវេជ្ជបណ្ឌិតជាមនុស្សដ៏សកម្មក្នុងការងារនិងមានទឹកចិត្តល្អទៅកាន់ប្រជាជនកម្ពុជា រាប់តាំងពី

កុមារ ដល់មនុស្សចាស់ ។ ដោយក្ដីស្រឡាញ់ចំពោះមាតុភូមិកម្ពុជាលោកវេជ្ជបណ្ឌិតក៏បានរៀបការកសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយភរិយាជាជនជាតិខ្មែរនៅឯក្រុងតាខ្មៅ ៕

Loading...