kalib9

បាក់ទឹកចិត្តខ្លាំងមុនបញ្ចប់ជីវិត និស្សិតប្រុសសរសេរសំបុត្រស្ដីបន្ទោសខ្លួនឯង ទុកឱ្យប៉ាម៉ាក់…

ពិតជាការសោកស្ដាយ និងភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់មិត្តភក្ដិ ក្រុមគ្រួសារ ក្រោយពីនិស្សិតប្រុសវ័យក្មេងមួយរូបសម្រេចបញ្ចប់ជីវិតចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលមួយកន្លែងកាលពីថ្ងៃទី ១៧ មករា ២០២១ នេះ ដោយបន្សល់ទុកនូវសំបុត្រមួយច្បាប់ចុងក្រោយជូនឪពុកម្ដាយ ។

រឿងរ៉ាវដ៏គួរឱ្យសោកសង្រេងនេះ កើតឡើងនៅ ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ខាងជើង​វត្ត​ទឹកថ្លា ស្ថិត​​ក្នុងភូមិ​ចុង​ខ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ។ ជនរងគ្រោះជានិស្សិតឆ្នាំ ទី ៤ ឈ្មោះ ម៉ាត្រា សិក្សាជំនាញគីមីចំណីអាហារនៅឯវិទ្យាស្ថានស្ថាន​បច្ចេកវិទ្យា​កម្ពុជាស្នាក់នៅបន្ទប់ជួលលេខ ៣៦ ហើយបញ្ចប់ជីវិតនៅកន្លែងស្នាក់នៅនេះតែម្ដង ។

មិនដឹងថាតើមានរឿងរ៉ាវអ្វីខ្លះកើតឡើងលើជីវិតនិស្សិតមកពីខេត្តបន្ទាយមានជ័យនេះទេ ប៉ុន្តែគេបានបន្សល់ទុកនៅចុតហ្មាយមួយច្បាប់សរសេរជាភាសាអង់គ្លេស ហាក់លាក់បង្កប់នូវភាពឈឺចាប់ម្យ៉ាង ដែលមិនអាចប្រាប់នរណាម្នាក់បាន ។ សំបុត្រនោះ គេបានបង្ហាញអារម្មណ៍តូចចិត្ត អន់ចិត្តចំពោះខ្លួនឯង ដោយគេបានរៀបរាប់ថា៖ «ខ្ញុំស្រឡាញ់ម៉ាក់ និងប៉ា ខ្ញុំមិនមែនជាកូនល្អរបស់ប៉ាម៉ាក់ទេ ខ្ញុំមិនចេះព្យាយាម ខ្ញុំមិនអាចរស់នៅបានទេ ខ្ញុំជាមនុស្សគ្មានបានការដែលមិនអាចព្យាយាមធ្វើអ្វីឱ្យបានល្អនោះទេ» ។

តាមរយៈសារប៉ុន្មានឃ្លាខាងលើបង្ហាញថាគេកំពុងតែមានជំងឺបាក់ទឹកចិត្តអស់ជំនឿចិត្តលើខ្លួនឯងទើបមិនចង់មានជីវិតនៅលើផែនដីនេះទៀត ។ យ៉ាងណារឿងរ៉ាវនៅពីក្រោយនៃវិបត្តិផ្លូវចិត្តរបស់និស្សិតប្រុសខាងលើ មិនត្រូវបានលាតត្រដាងពីសំណាក់ក្រុមគ្រួសារនៅឡើយទេ ។

Loading...

និស្សិតប្រុសវ័យ ២១ ឆ្នាំ បានសម្រេចធ្វើអត្តឃាតដោយចងក​​​យក​​ក្រមា​​ភ្ជាប់​ទៅ​នឹង​ប្រហោង​ឥដ្ឋ​ខ្យល់​បន្ទប់ទឹក ​ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ខណៈ​ពេល​ដែល​ម្ដាយ​ទូរស័ព្ទ​មិន​ចូល​ហើយ​បាន​ទាក់ទង​មក​ម្ចាស់ផ្ទះឱ្យ​មក​មើល​ទើបមានការផ្អើលឆោឡោតែម្ដង ៕

Loading...