kalib9

ពីរោះ​សាហាវ​! ឱក សុគន្ធ​កញ្ញា ដាក់​មួយ​បទ​នេះផ្ទុះ​ការសរសើរហើយ​ថា​តារា​ជំនាន់​ក្រោយ​កុំ​ចង់​ផ្តួល (មានវីដេអូ)

បទ​ចម្រៀង​មួយ​បទ​ពី​កំពូល​តារាចម្រៀង​ឱក សុគន្ធ​កញ្ញា មាន​ចំណងជើង​ថា «​គេ​ស្អប់​យើង​ហើយ​» បានរ​ង្រួ​ន​អារម្មណ៍​អ្នកគាំទ្រ ឲ្យ​ធ្វើ​ការ​សរសើរ​មិន​ដាច់​ពី​មាត់ព្រោះ​វា​មាន​ភាព​ពីរោះអន្លង់​អ​ន្លោ​ចកម្សត់ស្ដាប់​ហើយ​ស្លុង​អារម្មណ៍​តាមតែ​ម្ដង​ ។

បទ​ចម្រៀង​នេះជាការនិពន្ធ​ទំនុកច្រៀង​ដោយ ៖ អ៊ី​នុ​និពន្ធ​បទ​ភ្លេង និង​សម្រួល​តន្ត្រី​៖ សម ប៉ឺ​ទី បានចេញ​ជា​ប្រភេទ​OFFICIAL AUDIO​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ ហើយ​គិត​ត្រឹម​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១​នេះ មាន​អ្នកទស្សនា​ជាង​១០​ម៉ឺន​ដង​, អ្នក​ចុច​ពេញចិត្ត ប្រមាណ​៤​ជាង​ពាន់​ បញ្ចេញមតិ​ជាង​២០០និង​មិន​ពេញចិត្ត​ជាង​៨០​នាក់​ប៉ុណ្ណោះ ។

គ្រាន់តែ​ឃើញ​ចំណងជើង​បទ​នេះ អ្នកគាំទ្រមានការ​ចាប់អារម្មណ៍​បាត់ទៅហើយហើយ​ពេល​ចុះ​ស្ដាប់​ទៀត​នោះ ទើប​ដឹងថា ការគិត​នោះ​មិន​ខុស​ឡើយដោយសារតែ​បទ​នេះពិតជា​ពីរោះ​ខ្លាំងណាស់អន្លង់អន្លោចរណ្ដំ​ចិត្តរួម​ម​នឹង​ភាព​កម្សត់​ទៀតហើយទើប​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​លើកឡើងថា តារា​ជំនាន់​ក្រោយ​កុំ​ចង់​មក​ផ្ដួល ។

ជាក់ស្ដែង​ពួកគេ បាន​លើកសរសើរ​ដូច្នេះ​ថា «​សុគន្ធ​កញ្ញា​ត្រលប់​មកវិញហើយ តារា​ជំនាន់​ក្រោយ​កុំ​ចង់​ផ្តួល​, កំពូល​តារា​ចម្រៀង​ស្រី​ដ៏​ឆ្នើម​របស់ខ្ញុំ​ចេញ​បទ​ថ្មី​ហើយ​សប្បាយចិត្ត​ណាស់​​សូម​ឲ្យ​ពុកម៉ែបងប្អូន​គាំទ្រ​បង​ ឱក សុគន្ធ​កញ្ញា​ ឲ្យ​បាន​

ច្រើនៗសំឡេង​គាត់​ពីរោះ​ខ្លាំងណាស់​សក្ដិ​សមជា​កំពូល​តារាចម្រៀង​ស្រី​ដ៏​ឆ្នើម​ប្រចាំ​ប្រទេស​កម្ពុជា​ ជាទី​ចុង​ក្រោយនេះ​ប្រសិនបើ​ខ្ញុំ​មាន​ពាក្យពេចន៍​ខុសឆ្គង​សូមមេត្តា​យោគយល់​អធ្យាស្រ័យ​ឲ្យ​រូប​ខ្ញុំ​បាទ​ផង​ទៅ​ចុះ អរគុណ​ច្រើន​សម្រាប់​ការ​អាន​ខ​មិន​របស់ខ្ញុំ ហើយ​ប្រសិនបើ​ខ្ញុំ​ខុសឆ្គង​ប្រាប់​ខ្ញុំ​ផង ខ្ញុំ​នឹង​កែតម្រូវ​ភ្លាម​»​ ។​

«​ពីរោះ​ខ្លាំង​ណាស់​កំពូល​តារា​ចម្រៀង​ស្រី​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា ច្រៀង​ប្រភេទ​បទ​អ្វី​ក៏​លន្លង់លន្លោច​និង​រណ្ដំ​ចិត្តជា​និច្ច​ចាំ​យូរ​​ហើយ​បទ​មួយ​នេះ​គេ​ស្អប់​​យើង​ហើយ​​​ គេ​លែង​ស្រលាញ់​យើង​ហើយ​​បទ​នេះ​ខ្ញុំ​ពេញចិត្ត​ណាស់

ស្ដាប់​ហើយ​​កម្សត់​ណាស់​ចង់​យំ​ហើយ​ចាំ​បទ​នឹង​យូរហើយ​តាំងពី​ចាក់​ក្នុង​រឿង​ភាគ​កូរ៉េ​នៅ​ទូរទស្សន៍​ហង្ស​មាស​ម្ល៉េះ​ពីរោះ​ណាស់​ហើយ​សេដ​ទៀត​» ៕

Loading...

Loading...