ទម្រង់សិល្បៈបុរាណគឺជាទម្រង់សិល្បៈមួយមិនមែនមានអ្នកណាដែលអាចចេះបានដោយមិនមានការហ្វឹកហាត់ ហើយនរណាៗក៏ចេះបាននោះទេពោលគឺមិនមែនមានភាពងាយស្រួលដូចយើងគិតឡើយ។ បើនិយាយពីការរាំរបាំបែបប្រពៃណីវិញ សង្កេតឃើញថាក៏មានសិល្បៈការិនីមួយចំនួនអាចរាំរបាំបែបប្រពៃណីបានយ៉ាងស្ទាត់ជំនាញ ទោះបីជាពួកគេបានចាប់អាជីពតារាចម្រៀង សំដែងសម័យក៏ដោយ។
ចង់ដឹងមានតារាណាខ្លះសូមទស្សនាខាងក្រោម៖
១. អ្នកនាង ឳក សុគន្ធកញ្ញា
អ្នកនាង គឺជាតារាចម្រៀងល្បីឈ្មោះមួយរូបលើទម្រង់បទចម្រៀងសម័យក៏ប៉ុន្តែអ្នកនាងត្រូវបានគ្រួសារបណ្តុះបណ្តាលឱ្យស្រឡាញ់សិល្បៈបុរាណតាំងពីតូចម្ល៉េះ ដូច្នេះអ្នកនាងអាចរាំរបាំប្រពៃណីបានយ៉ាងល្អ ។
២. អ្នកនាង សួស វីស្សា
តារាចម្រៀងរូបនេះ ក៏ជានាដការីឆ្នើមមកពីសាកលវិទ្យាល័យភូមិន្ទនិងវិចិត្រ សិល្បៈ ទោះបីជាតារាចម្រៀងសម័យតែការរាំរបាំប្រពៃណីវិញ អ្នកនាងសួស វីស្សា រាំបានយ៉ាងស្ទាត់ជំនាញ ។
៣. កញ្ញា នី មុន្នីនាថ
តារាសំដែងទឹកភ្នែកត្រូវចិត្តមហាជននេះវិញ ក៏អាចរាំរបាំប្រពៃណីផងដែរមិនត្រឹមតែប៉ុណ្ណោះកញ្ញាក៏ជានាដការីដែលសិក្សាផ្នែកសិល្បៈបុរាណក្នុងសាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈ ។
៤. កញ្ញា ចម្រើន សុភ័ក្រ
ម្ចាស់ពានរង្វាន់ The Mask Singer Cambodia រដូវកាលទី១ កញ្ញា ចម្រើន សុភ័ក្រ ក៏អាចរាំរបាំប្រណៃណីបានយ៉ាងល្អដូចគ្នា ដោយសារកញ្ញាធ្លាប់ហ្វឹកហាត់សំដែងរបាំបុរាណក្នុងក្រុមកុមារបាសាក់មុនចូលប្រឡូកសិល្បៈសម័យ ។
៥. កញ្ញា ព្រះកាយច័ន្ទ
តារាសំដែង និងជាពិធីការិនីមានឈ្មោះបោះសំឡេងរូបនេះវិញក៏អាចរាំរបាំប្រពៃណីបានយ៉ាងស្ទាត់ជំនាញ។ជាពិសេស កញ្ញាក៏បានបើកក្លឹប ព្រះកាយចន្ទក្លឹបដើម្បីឱ្យក្មេងៗស្រឡាញ់សិល្បៈបុរាណខ្មែរបានហ្វឹកហាត់បញ្ចេញទេពកោសល្យ លើទម្រង់សិល្បៈមួយនេះ ។
៦. កញ្ញា ពុំ ធារ៉ា ចិន្តា
តារាសំដែង កញ្ញា ពុំ ធារ៉ាចិន្តា ក៏ជានាដការីដែលកំពុងបម្រើការងារនៅក្នុងនាយកដ្ឋានទស្សនីយភាពរបស់ក្រសួងវប្បធម៌។ ជាមួយគ្នានេះ កញ្ញាក៏លេចវត្តមានក្នុងកម្មវិធីធំៗក្នុងការរាំរបាំព្រះរាជទ្រព្យទៀតផង ៕