kalib9

ការសិក្សាបង្ហាញថា !! ធ្វើការលើសម៉ោងអាចបណ្តាលឱ្យទំពែក …..

យោងតាមការសិក្សាមកពីប្រទេសកូរ៉ ដែលបានចុះផ្សាយនៅលើសារព័ត៌មានអង់គ្លេស Dailymail UK បានឲ្យដឹងថា នៅពេលដែលបុគ្គលិកធ្វើការហួសម៉ោងកំណត់គឺ អាចមានឱកាសទ្វេដងដែលជ្រុះសក់ក្លាយជាទំពែកបើធៀបទៅនឹងអ្នកធ្វើការត្រឹមត្រូវម៉ោងកំណត់។ ម៉ោងដែលធ្វើការត្រឹមត្រូវនោះក្នុងមួយសប្តាហ៍អាចធ្វើបាន៤០ម៉ោង ។

ចំនែកម៉ោងដែលធ្វើការលើសគឺ ៥២ ម៉ោងក្នុងមួយសប្តាហ៍។ ការទំពែកនេះ ដោយសារតែមានការតប់ប្រមល់ស្ត្រេសរឿងការងារដែលបណ្តាលឲ្យអរម៉ូនផ្លាស់ប្តូរ ក្លាយជាជ្រុះសក់ម្តងបន្តិចៗ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ សុងខ្យុងខ្វាន ប្រទេសកូរ៉េបានឲ្យដឹងថា បើសិនកាលណាសក់ជ្រុះដល់កម្រិតទំពែកហើយ នោះកោសិកាឬលទ្ធភាពដែលសក់ត្រូវដុះមកវិញគឺមានភាគរយតិចណាស់ ។

Loading...

កត្តាធម្មជាតិដែលអាចធ្វើឲ្យមនុស្សទំពែកនោះមានដូចជា អាយុ ការរៀបការឬមានផ្ទៃពោះ ការសិក្សា ជក់បារី និងរឿងចំណូលជាដើម។ នៅពេលស្រេ្តសបង្ករឲ្យកោសិការងាប់សក់លែងដុះហើយបែរជាជ្រុះធ្ងន់ធ្ងរ ។ គេបានធ្វើការពិសោធន៍ទៅលើមនុស្សចំនួន ១៣០០០នាក់ ដែលលទ្ធផលចេញថា មនុស្សដែលមានអាយុចន្លោះ ២០ឆ្នាំ ទៅ ៥៩ឆ្នាំ ប្រឈមនឹងគ្រោះថ្នាក់ទំពែកជ្រុះសក់នេះច្រើន ក្នុងករណីដែលធ្វើការលើសម៉ោងកំណត់ ។ សូមបញ្ជាក់ថាសក់របស់មនុស្សឆ្លងកាត់វដ្តនៃការលូតលាស់ចំនួនបីដែលធ្វើការដើម្បីផលិតឫសថ្មីដើម្បីជំនួសសក់ដែលជ្រុះ ។

ដំណាក់កាល“ អាណាហ្សែន” ឬដំណាក់កាលសកម្មឃើញកោសិការឫសបែកគ្នាយ៉ាងលឿនបន្ថែមលើសរសៃសក់ ហើយឃើញថាសក់ដុះប្រហែលកន្លះអ៊ីញក្នុងមួយខែ។ បន្ទាប់មកចូលទៅក្នុងដំណាក់កាលផ្លាស់ប្តូរ“ កាតាឡាន់” ជាដំណាក់កាលដែលបង្ហាញពីការបញ្ចប់នៃការលូតលាស់សក់។ ក្រោយមកគឺដំណាក់កាលនៃការបង្ហូរ "តេឡូហ្សែន"នៅពេលដែលសក់ជ្រុះហើយឫសសក់នៅតែអសកម្មអស់រយៈពេលបីខែ មុនពេលដំណើរការទាំងមូលត្រូវបានធ្វើម្តងទៀត ៕

ប្រភព sbm

Loading...