kalib9

សេង រដ្ឋា និយាយបែបនេះក្រោយស្ថាប័ន Miss Grand Cambodia !! ប្រកាសឱ្យចូលខ្លួនដោះស្រាយជុំវិញបញ្ហាដកតំណែង …

ក្រោយពីមានបញ្ហាវិវាទគ្នាជុំវិញរឿងដកតំណែងពី ម្ចាស់ជ័យលាភី កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២០ កញ្ញា សេងរដ្ឋា រួមមកធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងថាជារឿងពិតឬក៏យ៉ាងណា ។ ហើយកាលពីពេលថ្មីៗនេះ លោក អ៊ិន សុភិន ដែលជាអ្នកគ្រប់គ្រង

កម្មវិធីមួយនេះ ក៏បានសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកថានឹងធ្វើសន្និស្និទសារព័ត៌មានដើម្បីឱ្យមហាជនកាន់តែជ្រាបច្បាស់ចំពោះបញ្ហាដែលបានកើតឡើង ។

ទន្ទឹមនឹងនេះ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ទំព័រហ្វេសប៊ុក Miss Grand Cambodia បានបង្ហោះឱ្យកញ្ញា សេង រដ្ឋា ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនបើមិនចូលរួមដោះស្រាយទេនឹងប្រឈមមុខដកតំណែងដោយស្វ័យប្រវត្តិ ដោយបានរៀបរាប់ថា

«ដើម្បីសម្របសម្រួលភាគីទាំង២ ដោយសារមានការផ្ដល់យោបល់ពីខាងមេធាវីក្រុមហ៊ុន ដូច្នេះក្រុមហ៊ុនក៏បានចេញលិខិតអញ្ជើញកញ្ញា សេង រដ្ឋា មកចូលរួមដោះស្រាយបញ្ហាដែលកើតឡើងកន្លងមកតាមសន្តិវិធីនៅការិយាល័យផលិតកម្មមហាហង្ស ថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀលនេះ ។

ប្រសិនបើ កញ្ញា សេង រដ្ឋា មិនចូលខ្លួនមកដោះស្រាយតាមសន្តិវិធីទៅតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុនទេ នោះជំហ៊ានទីពីរមេធាវីខាងក្រុមហ៊ុននឹងចេញលិខិតកោះហៅកញ្ញា សេង រដ្ឋា ដើម្បីចូលខ្លូនមកដោះស្រាយជាលើកទីពីរប៉ុន្តែបើកញ្ញា សេង រដ្ឋា នៅតែមិនចូល

ខ្លួនដោះស្រាយទេ ខាងក្រុមហ៊ុននិងធ្វើការតាមផ្លូវច្បាប់សម្រេចដកហូតតំណែងរបស់កញ្ញាដោយស្វ័យប្រវត្តិខាងក្រុមហ៊ុននិងធ្វើសន្និសីទសារព័ត៌មានតាមក្រោយប្រសិនបើមានការប្រែប្រួលអ្វីមួយរវាងភាគីទាំងពីរ ។

Loading...

យ៉ាងណាមិញ បន្ទាប់ពីខាងស្ថាប័ន Miss Grand Cambodia បានបង្ហោះបែបនេះហើយ កញ្ញា សេង រដ្ឋា​បានបង្ហោះតបវិញដោយខ្លួនមិនចូលទៅតាមការកោះហៅរបស់ក្រុមហ៊ុនឡើងក្រៅពីចូលខ្លួនធ្វើសន្និស្និទសារព័ត៌តែប៉ុណ្ណោះហើយកញ្ញាពេញចិត្តក្នុងការ

ដកតំណែងជាកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២០ ដោយកញ្ញាបានរៀបរាប់ថា «សុំទោសផង fan beauty pageant និង អ្នកគាំទ្រដ៏សែនល្អរបស់ខ្ញុំ សេង រដ្ឋា ខ្ញុំពិតជាមិនអាចទទួលយកបាននៅអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅលើបណ្តាញសង្គមរហូតដល់មានការចុះផ្សាយពត័មានជាសាធារៈបែបនេះ ។

ខ្ញុំនិងធ្វើតាមអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារៈកន្លងមក (ដក តំណែង)ហើយអ្វីដែរខ្ញុំធ្វើបាននៅពេលនេះគឺ ចូលខ្លួនបង្ហាញវត្តមាន នៅថ្ងៃសន្និសីតកាសែតតែមួយគត់ ដែលនិងប្រព្រឹត្តឡើងដោយមានការបរិច្ឆេទ ពេលវេលាច្បាស់លាស់ណាមួយ តែប៉ុណ្ណោះ

ដើម្បីដកតំណែងនាងខ្ញុំ ដូចអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក។ ខ្ញុំពិតជាស្រឡាញ់វិស័យមួយនេះណាស់ ទំរាំមានថ្ងៃនេះ ទោះខ្ញុំលំបាកយ៉ាងណា ក៍ខ្ញុំនៅតែញញឹមដើម្បីអ្នកទាំងអស់គ្នា love u my Fan I like simple life

សូមបញ្ជាក់ផងដែរថាកញ្ញា សេង រដ្ឋា បានគ្រងម្កុជតំណែងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា(Miss Grand Cambodia 2020) កាលពីរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដែលតំណាងឱ្យខេត្តកំពង់ធំ ៕

Loading...