kalib9

រដ្ឋបាលខណ្ឌដូនពេញ ! ចុះឃាត់ខ្លួន អ្នកមកបន្ទោបង់នៅតាមសួនច្បារសាធារណៈដើមឈេីនិងទីតាំងសាធារណៈផ្សេងៗទៀត បានចំនួន ១៣នាក់ យកមកអប់រំណែនាំ…

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈ អភិបាលខណ្ឌដូនពេញ បានចាត់អោយកម្លាំងប្រជាការពារខណ្ឌដូនពេញបានបន្តចុះធ្វើសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានក៏បានជួបក្រុមម៉ូតូឌុបនិងម៉ូតូកង់៣ ចំនួន ១៣នាក់

បានឈប់យាន្តជំនះរបស់ខ្លួន ហើយទៅបន្ទោបង់ នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ករអោយមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ ។

បើតាមប្រភពពីរដ្ឋបាលខណ្ឌ បានឲ្យដឹងថា ក្រោយពីឃើញដូច្នេះ កម្លាំងរបស់លោកក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំនៅសាលាខណ្ឌដូនពេញនិង បានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាតកន្លែងដែលពួកគាត់បន្ទោបង់រួចទើបអនុញ្ញាតអោយពួកគាត់ត្រឡ

ទៅវិញ ។

ទាក់ទិនឹងបញ្ហានេះ រដ្ឋបាលខណ្ឌ បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់និងសូមរកកន្លែង បន្ទោបង់អោយបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នកជៀសវាងធ្វើតាមពួកគាត់បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់អនាម័យនិងប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ ៕

Loading...

Loading...