kalib9

ស្រស់ស្អាតប្លែកណាស់ ! មាស សុខសោភា រំភើបចិត្តស្ទើរហោះពេលបានជួបជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ថ្នាក់ពោលពាក្យបែបនេះ ថា…

ហ្វេនៗ ក៏ដូចជាមហាជទូទៅ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន មាស សុខសោភា នោះ ដែលជាតារារចម្រៀង ដ៏ល្បីមួយរូប ដែលមានសម្លេងផ្អែម ស្រទន់ មានទឹកដមសំនៀងពីរោះរណ្តំ ធ្វើឲ្យអ្នកស្តាប់ មិនចេះធុញទ្រាន់ ជិនណាយ។

តារារូបនេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពី អ្នកគំាទ្ររបស់ខ្លួន ហើយបទចម្រៀងភាគច្រើន ដែលនៅតែទាក់បេះដូងអ្នកស្តាប់មកទល់ពេលនេះ គឺទាក់ទងបទមនោសញ្ចេតនាតែម្តងស្តាប់ហើយស្តាប់ទៀត រឹតតែធ្វើឲ្យគ្រប់គ្នាលង់ទៅតាមបទចម្រៀង ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ តារាចម្រៀងរូបនេះបង្ហាញក្តីរំភើបស្ទើរហោះក្រោយបានជួបជាមួយ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ថ្នាក់ពោលពាក្យបែបនេះថា ៖

Loading...

“ពិតជាមហាកិត្តិយសរបស់នាងខ្ញុំ ដែលបានជួបសម្តែងការគួរសមជាមួយម៉ែធំ និងបានថតរូបអនុស្សារីយ៍ជាមួយអ្នកម៉ែ ហើយក៏សូមអរគុណ ដល់ម៉ែធំដែលយកចិត្តទុកដាក់ស្រលាញ់ចំពោះកូនៗដែលជាសិល្បៈកររៀបចំគ្រប់សព្វយ៉ាងរួមទាំងអាហារពេលល្ងាចនៅក្នុងកម្មវិធី សូមគោរពជូនពរអ្នកម៉ែឱ្យទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ពេលវេលា ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីកូន”។

ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏ភ្ញាក់ដែរ ហើយបានចូល comment ថា ៖ អ្នកម៉ែស្អាតណាស់, មិនដែលឃើញ គាត់ ស្លៀកឈុតអ៊ីចឹងទេ ស្អាតប្លែក ស្អាតណាស់អាយដល ស្អាតៗណាស់ ម៉ែធំសម្រស់ក្មេងជាងបងភាទៀត ចិញ្ចើមស្អាត ។

ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត។ តោះដើម្បីជ្រាប កាន់តែច្បាស់សូមមើលរូបភាពស្អាតៗខាងក្រោមនេះទំាងអស់គ្នា ៖

Loading...