kalib9

ភាពខុសគ្នារវាងមនុស្សប្រុស និងមនុស្សស្រី ! ពេលបានឃើញហើយធានាថាអ្នកនឹងហួសចិត្តព្រោះវាត្រូវនឹងការពិតខ្លាំងពេក…

ដូចដែលបានដឹង និងឃើញហើយថរវាងមនុស្សប្រុស និងមនុស្សស្រី មានរឿងជាច្រើនដែលខុសប្លែកគ្នមិនថាការស្លៀកពាក់ តុបតែងខ្លួនឬសូម្បីតែរបៀប និងស្ថានភាពរស់នៅក៏ខុសប្លែកពីគ្នាឆ្ងាយដែនិយាយរួមទៅ ផ្ទុយស្រឡះពីគ្នាតែម្ដង ។ យ៉ាងណាមិថ្ងៃនេះ

យើងលើកយកនូវចំណុចខុសប្លែកគ្នារវាងមនុស្សប្រុស និងមនុស្សស្រីចំនួន១៤ចំនុដែលឃើញហើយអ្នកនឹងហួសចិត្សើចបិទមាត់មិនជិតទេ ព្រោះវាជាការពិតដែលយើងមិនអាចប្រកែកបានឡើយ ។

១. ពេលទៅកាត់សក់

មនុស្សប្រុសងាយៗ កាត់សក់ម្ដងអស់យ៉ាងច្រើន ៥០ដុល្លា ដែលខុសពីមនុស្សស្រីគុណនឹង១០ មនុស្សសស្រីឱ្យតែចូលហាងកាត់សក់ម្ដងៗ ចូលសាឡនអ្នកខ្លះចាយអស់ដល់ទៅ៥០០ដុល្លា ប៉ុន្តែរួចរាល់ដូចនៅតែដដែលមិនមានអ្វីខុសប្លែកសោះឡើយ ។

២. ពេលបែកបាក់ស្នេហា

ពេលបែកដំបូងៗ មនុស្សប្រុសសប្បាយចិត្តណាស់ព្រោះគិតថាមានសេរីភាពបានដើរហើរធ្វើអ្វីដែលខ្លួនស្រឡាញ់ពេញចិត្ត ប៉ុន្តែបាន១អាទិត្យក្រោយមក ចាប់ផ្ដើមកើតទុក្ខ មិនស្រណុកក្នុងខ្លួន នឹកសង្សារចាស់ ឈានដល់១ខែចាប់ផ្ដើមស្ដាយ ចង់វិលត្រឡប់រកសង្សារចាស់វិញ គ្មានអ្នកណាល្អជាងអូនដែលខុសពីមនុស្សស្រីបែកគ្នាថ្មីៗ ទួញសោកបោកខ្លួបាយមិននឹកទឹកមិនស្រេកនឹកគេចង់ដាច់ខ្យល់ ដល់បាន ១អាទិត្យក្រោយមកចាប់ផ្ដើមអាចគ្រប់គ្រងខ្លួនឯងបានខ្លះ​ ចេះញ៉ាំបាយ ញ៉ាំទឹកវិញ ដល់បាន១ខែសប្បាយចិត្តដូចបានរួចចេញពីទ្រុងដើរលេស៊ីផឹកជួបជុំមិត្តភក្តិ ។ អ៊ីចឹងបានថាមនុស្សស្រីខូចចិត្តតែដំបូងៗទេ ចំណែកមនុស្សប្រុសដល់ចុងក្រោយបានខូចចិត្ត ។

៣. ពេលឈឺបទជើង

មនុស្សស្រីត្រូវរង់ចាំចូលបន្ទប់ទឹក រកកន្លែងសុវត្ថិភាព និងត្រឹមត្រូវ មិនដូចមនុស្សប្រុសទេទីណាក៏បានកន្លែងណាក៏អាចទៅរួចដែរ គិតទៅជីវិតគេជាមនុស្សប្រុសស្រួលដល់កហើយ ។

៤. រៀបចំខ្លួនទៅធ្វើការ

មនុស្សប្រុសក្រោកម៉ោង៧ រៀបចំខ្លួនរួចរាល់នៅម៉ោង ៧:១០នាទី ចំណែកមនុស្សស្រីវិញទម្រាំធ្វើខ្លួនរួច ម៉ោង១០អីហ៎បានអាចទៅដល់កន្លែងធ្វើការ ។

៥. រៀបចំករធ្វើដំណើរ

មនុស្សស្រីរៀបចំសព្វគ្រប់ តាំងពីបញ្ជីសម្រាប់ចាយវាយពេលខ្លះ ចូលគេងហើយនាងនៅមិនទាន់រៀបចំចប់អស់ផងដែលខុសពីមនុស្សប្រុសបាញាត់ៗក្នុងវ៉ាលី ស្អែកព្រឹកចេញដំណើរអត់ខ្វល់បានដេកលក់ស្រួលទៀត ។

៦. រូបថតនៅលើបណ្ដាញសង្គម

មនុស្សប្រុស រូបអាក្រក់ម៉េចក៏អាចបង្ហោះ អាចដាក់លើប្រូហ្វាលបានដែរ ខុសពីមនុស្សស្រី Editរូបចង់២០ដងហើយនៅមិនត្រូវចិត្តទៀតរូបមិនស្អាត មិនខ្ចីផុស មិនបាន Edit មិនខ្ចីបង្ហោះឬដាក់លើប្រូហ្វាល ។

៧. គ្រែគេង

សម្រាប់មនុស្សស្រីកន្លែងគេងត្រូវតែស្អាត ត្រូវតែមានរបៀបនិងធំទូលាយខុសពីមនុស្សប្រុសនៅគន្លៀតណាក៏អាចលូនទៅគេងបានដែរ អត់ខ្វល់ច្រើនទេហើយក៏មិនរវល់រៀបចំអីច្រើននោះដែរ ។

Loading...

៨. លើតុធ្វើការ/កុំព្យូទ័រ

លើតុធ្វើការរបស់មនុស្សប្រុស មិនមានសណ្ដាប់ធ្នាប់ទេ ហើយក៏មិនរៀបចំឱ្យត្រូវកន្លែងដែរ ឯកសារពេលដែលត្រូវការតាមរកឡើងវិល មិនដូចតុធ្វើការរបស់មនុស្សស្រី រៀបរយល្អ មានសណ្ដាប់ធ្នាប់ ស្អាត គួរឱ្យទាក់ទាញ។ ប៉ុន្តែចំណែកឯកុំព្យូទ័រវិញ កុំព្យូទ័ររបស់មនុស្សប្រុស មិនមានអ្វីច្រើននៅលើផ្ទះអេក្រង់ទេ ដែលខុសពីមនុស្សស្រី Folder ស្កេកស្កះ មិនដឹងជាអ្វីខ្លះទេឃើញហើយវិលមុខ ។

៩. ការជ្រើសរើសសាប៊ូ

មនុស្សស្រីគិតគ្រប់សព្វបែបយ៉ាងខុសពីមនុស្សប្រុស ធ្លាប់ប្រើមួយណា នឹងទិញមួយហ្នឹងមិនគិតវែកញែកឬវិភាគនាំក្រញ៉ាញ់ខួរ ។

១០. ការគិត ពេលឃើញមនុស្សស្រីដើរកាត់

ពេលឃើញមនុស្សស្រីណាដើរកាត់មនុស្សស្រីតែងសម្លឹងមើលមនុស្សស្រីដូចគ្នាលើសម្លៀកបំពាក់ ខុសពីមនុស្សប្រុសមើលធ្លុះគេដល់ខាងក្នុង (ប្រុសៗខូចតែចឹង) ។

១១. ពណ៌ដែលមនុស្សស្រី និងមនុស្សប្រុសមើលឃើញ

មនុស្សប្រុសឃើញតែប៉ុន្មានពណ៌ទេឆិនឆៃ ខុសពីមនុស្សស្រី ចង់១០០ពណ៌ហើយបែងចែកតាមនាងក៏វង្វេងដែរ ។

១២. ពេលឆ្លុះកញ្ចក់

មនុស្សស្រីស្គមៗ ឆ្លុះកញ្ចក់ម្ដងៗ ក៏គិតថាខ្លួនឯងធាត់ ត្រកៀកធំចំណែកមនុស្សប្រុសស្គមៗឆ្លុះកញ្ចក់ម្ដងៗឃើញខ្លួនឯងមានសាច់ដុំ គិតថាខ្លួនសង្ហាអស់ទាស់ហើយ ។

១៣. ទូដាក់ខោអាវ

ក្នុងទូខោអាវទូរបស់មនុស្សប្រុសមានតែប៉ុន្មានសម្រាប់ប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ ដែលខុសពីទូខោអាវមនុស្សស្រី បើកមកគ្មានកន្លែងទំនេរទេ តែនាងតែងនិយាយថា អត់មានខោអាវពាក់ទេអស់ខោអាវពាក់ហើយ .. ។

១៤. ពេលចេញក្រៅ

មនុស្សស្រីតុបតែងខ្លួនតាំងពីម៉ោង៦ម៉ោង៧បានរួចរាល់ មនុស្សប្រុសទាញតែខោស៊កខ្វាច់ ពាក់អាវរួច មិនបាច់ធ្វើអ្វីច្រើនទេ ។

ប្រភព knongsrok

Loading...