kalib9

ម្ចាស់ព្រៃអាម៉ាហ្សូន!! ពស់អាណាខន់ដា!(វីដេអូ)

KHB/ចម្លែកៗ៖ ថ្ងៃនេះគេហទំព័រ KhmerBillionareសូមនាំប្រិយមិត្តមកស្គាល់ពីម្ចាស់ព្រៃអាម៉ាហ្សូន នោះគឺស្តេចពស់អាណាខន់ដា (Anaconda) ដែលត្រូវបានគេដឹងថាជាប្រភេទពស់ដែលមានទំហំធំបំផុត និងមានទម្ងន់ធ្ងន់ជាងគេក្រោមមេឃលើដីនេះ។

ពួកវាជាទូទៅរស់នៅក្នុងតំបន់ព្រៃទឹកភ្លៀងត្រូពិច បឹង និងដីភក់នៃតំបន់អាមេរិកខាងត្បូង ។ ពស់ប្រភេទនេះអាចលូតបានដល់ 9 ម៉ែត្រ និងមានទម្ងន់ដល់ទៅ 249.5 គីឡូក្រាម។ ហើយធម្មតាប្រភេទញីមានទំហំធំជាងអាឈ្មោល ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ ពេញមួយជីវិតរបស់វា ពស់នេះមិនឈប់លូតលាស់ឡើយ ។ (កុំភ្លេចអូសចុះមើលវីដេអូ)

បើនិយាយពីតួខ្លួនវាវិញ គឺមានពណ៌រាងបៃតងចាស់ និងមានចំណុចខ្មៅៗ ពីរជួរនៅលើខ្នង ហើយថែមទាំងមានស្នាមពណ៌សនៅសងខាងខ្លួនវាផងដែរ។ក្នុងមួយថ្ងៃពស់នេះត្រូវការអាហារជាមធ្យមដល់ទៅ 18 គីឡូក្រាមដើម្បីទ្រទ្រង់រាងកាយដ៏ធំរបស់វា ។ បែបនេះ កុំថាឡើយអាមេវា ត្រឹមអាកូនទើបកើតក៏កុំប្រថុយទៅរាប់អានវា ។

អ្វីដែលគួរឱ្យកត់សម្គាល់ផងទៀតនោះ គឺវាមិនមានពិសនោះទេ អញ្ចឹងនៅពេលចាប់ចំណីវាប្រើតួខ្លួនដ៏ខ្លាំងក្លានិងពេញដោយសាច់ដុំដើម្បីសម្លាប់សត្វដោយពេនរិតរួតដែលជាចំណី។ រឹតតែគួរឱ្យពិសេសទៀតនោះគឺ កូនរបស់អាណាខន់ដាអាចស្វែងរកចំណីចិញ្ចឹមជីវិតដោយខ្លួនឯងក្រោយពេលកើត ដោយមិនចាំបាច់ពឹងលើមេរបស់វាឡើយ ។

បើទោះបីជាវាមានទំហំធំតែអ្នកវិទ្យាសាស្ដ្រមានការលំបាកក្នុងការស្វែងរកវា ដោយសារម្យ៉ាងវាមានពណ៌បន្លំទៅនឹងធម្មជាតិ និងម្យ៉ាងទៀតដោយសារវាចូលចិត្តសម្ងំនៅក្នុងទឹកដោយវាអាចនៅក្នុងទឹកបានដល់ទៅ 10នាទី ទើបត្រូវការងើបឡើងដកដង្ហើមម្ដង ។

Loading...

ចំពោះអ្នកដើរព្រៃក្នុងតំបន់ខាងលើ ពស់នេះអាចបង្កគ្រោះថ្នាក់បាន តែសព្វថ្ងៃនេះពស់អាណាខន់ដា ក៏មានវាសនាមិនខុសពីសត្វដទៃប៉ុន្មានដែរ ដោយវាត្រូវបានមនុស្សតាមប្រមាញ់ដើម្បីយកស្បែករបស់វាដែលមានតម្លៃខ្ពស់ក្នុងទីផ្សារឧស្សាហកម្មច្នៃម៉ូត ៕

Loading...