kalib9

ប្រទះស្តេចពស់វែករនាម ! ប្រវែងជិត១០ម៉ែត្រគេថាសំឡេងវាស្រែកស្រដៀងកូនឆ្មា…(មានវីដេអូ)

KHB/ច ម្លែកៗ៖ ដូចដែលបងប្អូនប្រិយមិត្តបានជ្រាបខ្លះៗហើយថាមានការភ្ញា ក់ផ្អើលមួយតាមរយៈគណនីសង្គមហ្វេសប៊ុក បន្ទាប់ពីបានឃើញមានគណនីមួយបានបង្ហោះថាឲ្យឃើញពីទិដ្ឋភាពសត្វពស់វែងរនាមយក្សដ៏ធំមួយក្បាល ។ តាមរយៈរូបថតសត្វនោះ មានរូបរាង

ដូចសត្វពស់វែកទ្រុងរនាមយក្សប៉ុន្តែមានទំហំធំហួសពីការស្មាន ។ តាមរយៈរូបយើងអាចសង្កេតឃើញពស់នោះមានប្រវែងប្រហាក់ប្រហែលពីប្រាំពីរ ទៅប្រាំបីម៉ែត្រ ហើយទំហំវាប្រហែលប៉ុនភ្លៅមនុស្ស ។ រូបភាពមួយសន្លឹកដដែលនេះក៏បានឲ្យយើងដឹងផងដែរថា ក្រុមមនុស្សដែលថតបានសត្វនោះ គឺជាអ្នក

ដែលកំពុងតែដើរព្រៃ ហើយការថតនេះគឺពោរពេញទៅដោយភាពប្រថុយ ។ ក្នុងនោះយើងអាចសន្និដ្ឋានជាបឋមខ្លះៗថាសត្វនេះទំនងជាបានពួនលាក់ខ្លួនក្នុងសំបុក្រក្រោមដីយ៉ាងជ្រៅ ដែលកម្រនឹងចេញមកក្រៅឲ្យគេបានឃើញណាស់ ។ ទោះបែបណារឿងរ៉ាវទាំងនេះមិនមែនទើបមានការភ្ញាក់ផ្អើលថ្មីនេះទេ គឺបានកន្លងផុតទៅច្រើនឆ្នាំហើយ។ ជាមួយនេះតាមរយៈគណនីហ្វេសប៊ុក

Loading...

ដែលបានបញ្ចេញមតិនានាមិនបានបញ្ជាក់ថាចាប់សត្វពិសនេះបាននៅពេលណា ខែណា ឆ្នាំណា និងនៅត្រង់ចំណុចឲ្យច្បាស់ទេ តែបង្ហើបថា «ពោះនេះដូចទ្រូងរនាមនៅតាមភ្នំ ខ្លួនវែងតែវាលោតពីដើមឈើ ១ ទៅដើមឈើមួយទៀតបាន សំឡេងវាស្រែកស្រដៀងសំឡេងកូនឆ្មា!» ៕

Loading...