kalib9

រូងដ៏សែនជ្រៅ! ទៅកាន់ស្នូលផែនដីចេះតែហ៊ានចុះ មិនដឹងមានសត្វសាហាវអីខ្លះក្នុងហ្នឹង…(មានវីដេអូ)

ចម្លែកៗ ៖ ផែនដីគឺជាភពទី ៣ របស់ព្រះអាទិត្យ ហើយក៏ជាភពមួយដ៏ណែនបំផុតព្រមទាំងធំបំផុតទី ៥ ដែលស្ថិតក្នុងប្រព័ន្ធព្រះអាទិត្យ ហើយវាក៏ជាភពដីមួយ ក្នុងចំណោម ភពដីទាំង ៤ របស់ប្រព័ន្ធព្រះអាទិត្យផងដែរ។ វាគឺជាភពពិសេសតែមួយគត់ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានទឹកនិងបរិយាកាសសម្បូរដោយអុកស៊ីសែនមានសារៈសំខាន់សម្រាប់ទ្រទ្រង់ជីវិតនានា ។

ពិភពលោកដ៏សែនស្រស់ស្អាត ដោយមានអាថ៏កំបាំងជាច្រើន ដែលមនុស្សពុំទាន់សិក្សាអស់ ។ ដូចគ្នានេះដែររូងភ្នំមួយដែលគួរឲ្យចង់ទៅទស្សនា ដោយមានការលាក់កំបាំង ពីការចូលទៅរបស់មនុស្សត្រូវបានអ្នកស្រាវជ្រាវបានសន្និដ្ឋានថាជារូងភ្នំដ៏អស្ចារ្យដែលមានជម្រៅជ្រៅនិងធំជាងរូងធំដទៃទៀតក្នុងពិភពលោកយើងនេះ ។

ឲតាមរយៈក្រុមស្រាវជ្រាវ បានធ្វើដំណើរឆ្លងកាត់រូងដែលមានប្រវែងសរុប រហូតទៅដល់ ១៣,២៣៥ម៉ែត្រ ហើយវាជារូងជ្រៅជាងគេបំផុតនៅលើ ភពផែនដី( ជម្រៅរហូតទៅដល់ ២,១៩៨ )ដែលអាចអោយយើងទៅដល់ កាន់ផ្នែកខាងក្នុងភពផែនដីដែលត្រូវបានគេហៅថា (ស្នូលផែនដី) បែបនេះហើយទើបបានជាគេហៅថាច្រកចូលទៅកាន់ស្នូលផែនដី ។

Loading...

រូង គ្រូបេឡាវ៉ូរុងយ៉ាក៏ត្រូវបានស្គាល់ថាកន្លែងដ៏អស្ចារ្យ ដែលក្នុងនោះ ចំណុចជ្រៅបំផុតរបស់រូងនេះគឺ ២,១៩៨ ± ២១ម៉ែត្រ។ រូងនេះស្ថិតនៅតំបន់ភ្នំ អារ៉ាប៊ីកា នៃជួរភ្នំ ហ្គាក្រារដ្ឋ ហ្សកហ្សី ។ រូងនេះចែកចេញពី ២ គឺ មួយមានជម្រៅ ១,៣០៧ម៉ែត្រ និង មួយទៀតមានជម្រៅ២,១៩៨ម៉ែត្រ ។

គួរបញ្ជាក់ថា រូងនេះគឺ ត្រូវបានរកឃើញនៅឆ្នាំ ១៩៦១ ដោយអ្នករុករកនៅ ហ្សកហ្សី ដែលបានចូលទៅជម្រៅ ១៨៣ ម៉ែត្រ ហើយនៅដើម ទសវត្សឆ្នាំ ១៩៨១ ក្រុមកៀវ ក្លឹប បានរុករករូងនេះរហូតដល់ជម្រៅ ៣៤៤ម៉ែត្រ ។ ឆ្នាំ១៩៩៨ ក្រុមសមាគម

Speleological របស់ប្រទេស អ៊ុយ ក្រែន បានរុករករូងទាំងពីរ ដែលក្នុងនោះរូងធំចូលដល់ជម្រៅ ៧៤២ម៉ែត្រ ហើយរូងនីគួយបាយសុីកាយ៉ា ចូលដល់ជម្រៅ ៥០៩ម៉ែត្រ ។

ក្រោយមកនៅខែ កញ្ញា ឆ្នាំ ២០០១ ក្រុមដដែលបានរុករកទៅដល់ជម្រៅ ១,២០៥ម៉ែត្រ និងខែ សីហា ចូលដល់ជម្រៅ១,៤១៨ម៉ែត្រ ព្រមទាំងការរុករកនាពេល បន្តបន្ទាប់ទៀត រហូតដល់ខែ វិច្ចកា ឆ្នាំ ២០១៣ ក្រុមរុករកដែលមានសមាជិក ៥៨នាក់ បានចំណាយពេល ២៨ថ្ងៃ ចូលទៅដល់ជម្រោ២,១៩៨ម៉ែត្រ ។

Loading...