ដើម្បីសម្រេចចក្ខុវិស័យរបស់ខ្លួនក្នុងការចេញបទចម្រៀងប្រជែងទីផ្សារបរទេសនោះ គេសង្កេតឃើញថាមួយរយៈចុងក្រោយនេះ ផលិតកម្មGalaxy Navatra ចាប់ផ្ដើមជ្រើសរើសអ្នកនិពន្ធ ប្រកាសទិញស្នាដៃបទចម្រៀងថ្មីដោយផ្ដល់ប្រាក់ខែនិងតម្លៃមួយគួរជាទីចាប់អារម្មណ៍ទៀតផង ។
ជាក់ស្ដែង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ផលិតកម្មGalaxy Navatra ទើបតែប្រកាសជ្រើសរើសអ្នកនិពន្ធចំនួន៣០នាក់ ដោយផ្ដល់ប្រាក់ខែចាប់ពី៥០០រហូតដល់៥ពាន់ដុល្លារឯណោះទៅតាមសមត្ថភាពហើយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០១ ផលិតកម្ម
ក៏បានប្រកាសទិញយកស្នាដៃបទចម្រៀងថ្មីទាំងអស់ក្នុងតម្លៃមួយបទចាប់ពី៧០០ដុល្លារដល់១៥០០ដុល្លារ ជាហេតុធ្វើឲ្យអ្នកស្នេហាវិស័យសិល្បៈមានការចាប់អារម្មណ៍ជាខ្លាំង ។
ដោយឡែក នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ផលិតកម្មGalaxy Navatra បានប្រកាសជ្រើសរើសអ្នកដឹកនាំសម្ដែងចំនួន៧នាក់ទៀតផង ដោយបញ្ជាក់ថា «ឱកាសពិសេសចំពោះអ្នកដឹកនាំសម្ដែង ជ្រើសរើសអ្នកដឹកនាំសម្ដែង(Derector)៧នាក់ប្រាក់ខែ៧០០ដល់១៥០០ដុល្លារ ។
ជាមួយគ្នានេះ ផលិតកម្ម Galaxy Navatra បានបញ្ជាក់ថា អ្នកមានសមត្ថភាពពិត កុំបារម្ភ?ទំនាក់ទំនងមកពួកយើងគ្រប់យ៉ាងសុទ្ធតែអាចជជែកបានតាមសមត្ថភាព ដែលមានជាក់ស្តែងជាមួយការងារកុងត្រាប្រចាំផលិតកម្ម» ៕