kalib9

មិន​នឹកស្មាន​ ! យឹម តា​ស្រង់ អង្គុយ​មាត់​ព្រែក​កំពតធ្វើ​បទ​ចម្រៀង ជួប​រឿង​គួរ​ឲ្យ​អស់សំណើច….​

មហាជន បានដឹង​រួចមកហើយ​ថា លោក​យឹម តា​ស្រង់ ជា​អ្នកនិពន្ធ​ម្នាក់ ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំជាមួយនឹង​ការនិពន្ធ​បទ​ចម្រៀង​ល្បីៗ​រាប់​ភ្លេច​មកហើយហើយ​បច្ចុប្បន្ន លោក​ជា នាយក​ចាត់ការ​ទូទៅ​ផលិតកម្ម Galaxy Navatra ។

ក្នុងការ​ឈរជើង​នៅ​ផលិតកម្ម Galaxy Navatra​នេះ លោក ធ្លាប់​បានបង្ហាញ​ចក្ខុវិស័យ​របស់​ផលិតកម្ម ពេល​ទទួល​ស្វាគមន៍​វត្តមាន​កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ ថា ផលិតកម្មមិនបាន​មើល​ការដឹកនាំ​របស់​ក្រុមហ៊ុន​ណា​នោះទេ ដោយសារ​ចង់​ផ្ដោតលើ​អ្វី​ដែលជា​

ខ្លួនឯង ហើយ​ចំពោះ​ចក្ខុវិស័យ​ក្នុងការ​ទទួលយក​លោក​ព្រាប សុវត្ថិ ជា​តារាចម្រៀង​វិញ គឺ​ផលិតកម្ម​Galaxy Navatra មាន​គោលបំណង​ប្រកួតប្រជែង​នៅក្រៅ​ប្រទេស​ច្រើនជាង​ ។ លោក​និពន្ធ​មិនមែន​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ក្នុងប្រទេស​នោះឡើយ​ ។​

Loading...

ដោយឡែក​នៅ​យប់​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២១ លោក​យឹម តា​ស្រង់ បាន​បង្ហោះ​រូបថត​១​សន្លឹក អមដោយ​សារ​គួរ​ឲ្យ​អស់សំណើច​ថា «​អង្គុយ​មាត់​ព្រែក​កំពត​លំហែ​ធ្វើ​បទ​ចម្រៀងស្តាប់​សំឡេង​ខ្យល់​បន្តិច ​ស្តាប់​សំឡេង​រលក​បន្តិច ​ស្តាប់​សំឡេង​គេ​ញ៉ែ​គ្នា​ជិត​ហ្នឹង​បន្តិច​

ស្តាប់​ចុះ​ស្តាប់​ឡើង​ពិតជា​អារម្មណ៍ល្អ​ណាស់​ក្នុង​ចិត្ត​គិតថា​ប្រហែលជា​អាច​និពន្ធ​បទ​ចម្រៀង​បាន​ច្រើន​ហើយ​មើលទៅមាន​ឯណា​ត្រជាក់ៗ​ល្ហើយៗ​បើកភ្នែក​លែងរួច​បន្ទាប់​មក​ក៏​ដេកលក់​បាត់​គ្មាន​បាន​សូម្បី​១​បទ​មក​ភ្នំពេញ​វិញ​»​ ។​

ឃើញ​សារ​បែបនេះ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន បាន​ចូល​ទៅ​បញ្ចេញមតិ​បង្ហាញ​បទពិសោធន៍​របស់​ពួកគេ​ដែរ​ថា «​ខ្ញុំ​ធ្លាប់​ច្រើនដង​ហើយ​មេ ថត​ទុក​បានតែ melody ទេ ធ្វើ​ភ្លេង chill ចុះ chill ឡើង សន្លប់​បាត់​, បងប្រុស​ខ្ញុំ​ចង់​លាក​ល្បង​ច្រៀង​

ម្ដង​បានទេ​បង ហើយ​ខ្ញុំ​ចេះ​និពន្ធ​ខ្លួនឯង​ខ្លះ​ដែរ​បង ​ខ្ញុំ​ចង់​សូម​ឱកាសប​ង​បានទេ​អាន​ហើយ​បងខុស​ខ្ញុំ​ដាច់​ ខ្ញុំ​វិញ​ដើម្បី​យក feelings ថា​ទៅ​អង្គុយ​ផឹកស្រវឹង​តិចៗ​ធ្វើ​បទ​ចូល​អារម្មណ៍ មាន​ណា​ដាក់​ជ្រុល​ស្រ វឹង​ដេក​បាត់ តា​ម៉ា​បទ​មិនបាន​ផង​» ៕

Loading...