kalib9

យល់សប្តិឃើញរាល់យប់ទើបឃើញមុខពិត ! ធំគ្រាន់បើប៉ុនកំភួនជើងជាង៥ម៉ែ្រតវែករនាម ជាពស់អ្នកតាមានញ្ញាណបារមីម្ចាស់ហាងសម្រេចចិត្ត…( វីដេអូ )

ចម្លែកៗ ៖ បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងបុរសម្នាក់បានចាប់ពស់វែកដ៏ធំ១ក្បាលមានប្រវែងជាង៥ម៉ែត្រត្រូវបានចាប់បាននៅក្នុងភោជនីយដ្ឋានមួយ ប៉ុន្តែម្ចាស់ភោគជនីយដ្ឋានពណ៌នាថាវាជាសញ្ញាផ្តល់នូវពរជ័យមួយ ។

ស្ត្រីឈ្មោះ Kanchana Saeton ក្រោយពេលដែលបុរសម្នាក់ចាប់បានវាក្នុងហាងរបស់នាងនាងក៏បានថតបង្ហោះក្នុងបណ្តាញសង្គម ធ្វើឲ្យមានអ្នកគាំទ្រច្រើនមែនទែន។ឋម្ចាស់ហាងបានជឿថានេះជាលាភដូចដែលជនជាតិថៃជាច្រើនដែលជឿថាសត្វពស់គឺជាសត្វដែលមានវិញ្ញាណ ។

អ្នកស្រី Kanchanaបានសរសើរនៅក្នុងផ្នែកបញ្ចេញមតិយោបល់ថា ពស់វែកអាចជាអ្នកថែរក្សា នៃ ដែនដី ដែលភោគជនីយដ្ឋាន របស់នាងស្ថិតនៅ ។ នាងបានសរសេរថា ៖ «អ្នកការពារនេះនៅទីនេះគឺគួរ គោរពកោតខ្លាចខ្លាំងណាស់ »។ «ក្នុងរយៈពេល១០ឆ្នាំ

Loading...

មកនេះ ចាប់តាំងពីខ្ញុំបើកភោជនីយដ្ឋានខ្ញុំទើបតែបានឃើញវាជា លើកដំបូងនៅថ្ងៃនេះព្រោះខ្ញុំគ្រាន់តែធ្លាប់សុបិន្តអំពីវាប៉ុណ្ណោះ » ។ ទោះយ៉ាងណាពស់វែក នេះចុងក្រោយ ត្រូវបានគេយកទៅព្រលែងចូលធម្មជាតិរបស់វាវិញចៀសវាបង្ករគ្រោះថ្នាក់ដល់អ្នកដទៃ ៕

Loading...