kalib9

វិទ្យាសាស្ត្រនិងស្រាវជ្រាវផ្អើលពិភពលោក ! រកឃើញកន្លែងលាក់ខ្មោចមុំាមីធំអាចមានរហូតដល់១លាននាក់ ក្នុងនោះមានម្នាក់កំពស់២ម៉ែត្រអាយុកាល១៥០០ឆ្នាំ…

Khb/អេហ្ស៊ីប ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកបុរាណវិទូមួយក្រុម បានរកឃើញ កន្លែងកប់សាកសពបុរាណអាយុកាល ១,៥០០ឆ្នាំ មុន មួយកន្លែង ស្ថិតនៅ ភាគកណ្តាល ប្រទេសអេហ្ស៊ីប ដែលមានខ្មោចមុំាមីច្រើនជាងមួយលានសាកសពឯណោះ ។ នេះបើតាមគេហទំព័រ Science Alertនាពេលកន្លងទៅថ្មីៗនេះ ។

ប្រភពព័ត៌មានដដែល បានឲ្យដឹងថា ក្រុមអ្នកបុរាណវិទូ ពេលនេះ បានធ្វើការជីកកកាយ និង បានរក ឃើញ សាកសព ច្រើនជាង ១,៧០០ ដែលសាកសពទាំងនោះ ត្រូវបានរក្សាទុកដូចជាខ្មោចមុំាមី នៅតំបន់វាលខ្សាច់ Faiyun ស្ថិតនៅប្រហែល

៩៦គីឡូម៉ែត្រ ភាគខាងត្បូង ទីក្រុងគែរ ប្រទេសអេហ្ស៊ីប ។ ប៉ុន្តែក្រុមការងារនេះ បានជឿជាក់ថា ខ្មោចមុំាមីដែលកប់នៅកន្លែងនេះ មានរហូតដល់ ១លាន ដែល ត្រូវបាន បញ្ចុះ ក្នុង កន្លែងបញ្ចុះសាកសព ដ៏ធំនេះ ក្នុងជំរៅ ២២.៩ ម៉ែត្រ ។

បន្ថែមពីនេះទៀតខ្មោចមុំាមី ទាំងនេះត្រូវគេកប់នៅរវាងសតវត្យទី ១ និង ទី ៧ នៃ គ.ស ក្នុងពេល ដែល ប្រទេសអេហ្ស៊ីប ស្ថិតក្រោមការ គ្រប់គ្រងរបស់ ជនជាតិរ៉ូមុំាង និង អាណាចក្រ Byzantine។ ប្រភពដដែលបានបញ្ជាក់ថាក្រុមបុរាណវិទូក៏

បានរកឃើញខ្មោចមុំាមីខុសប្លែកពី ការរកឃើញ ពីលើកមុនៗ ដែលជាខ្មោចមុំាមី ធ្លាប់ជា មនុស្សសំខាន់ៗ ឬមានឋានៈជាអធិរាជ ខ្សែរាជវង្ស នៅសម័យ អេហ្ស៊ីបបុរាណប៉ុន្តែសំរាប់នៅកន្លែងកប់សាកសពនេះគឺជាកន្លែងបញ្ចុះសាកសពដ៏ធំមួយដែលបានបញ្ចុះ ខ្មោចមុំាមី នៃប្រជាជន សាមញ្ញា ធម្មតាទៅវិញ ។

Loading...

លើសពីនេះក្រុមបុរាណវិទូក៏បានរកឃើញថាខ្មោចមុំាមីជាច្រើនត្រូវផ្គុំភ្ជាប់គ្នាដោយសរសៃសក់ដែលខ្លះត្រូវចងផ្គុំគ្នាដោយសក់មានពណ៌ ទង់ដែង និងភាគច្រើន ត្រូវចងផ្គុំដោយ សរសៃសក់ ពណ៌ ក្រហម។ អ្វីដែលចម្លែកក្រុមបុរាណវិទូក៏បានរកឃើញខ្មៅមុាំមីមួយ មានកម្ពស់ រហូតដល់ ជាង ២ ម៉ែត្រ ទៀតផង។

គួរបញ្ជាក់ថាបើតាមសាស្ត្រាចារ្យ Muhlestein ដែលដឹកនាំការជីក កកាយនេះ បាននិយាយថា វាជារឿង ពិបាកមួយ ក្នុងការកំណត់ ថាតើខ្មោចមុំាមីទាំងនេះជាសាកសពប្រជាជនពីតំបន់ណាខ្លះត្រូវបានគេយកមកបញ្ចុះ ។ ក្នុងនោះគាត់ក៏បានពន្យល់

ដែរថាខ្មោចមុាំមីមានកម្ពស់ខ្ពស់រហូតដល់ជាង ២ម៉ែត្រ អាចបណ្តាលមកពីជំងឺធ្វើឲ្យលូតកម្ពស់ខុសប្រក្រតី ខណៈ ខ្មោចមុំាមី ដែលចងផ្គុំ ដោយសក់ អាចជា ការបញ្ចុះ រួមគ្នា ជាលក្ខណៈគ្រួសារ ។ ទោះបីជាយ៉ាងណាគាត់បន្តថាក្រុមការងាររបស់គាត់នឹងធ្វើសិក្សាស្រាវជ្រាវ បន្តទៀត ទៅលើ ខ្មោចមុំាមី ទាំងអស់នេះ ៕

Loading...