ប៊ុយណូស៊ែ/អាហ្សង់ទីន ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងកាលពីថ្ងៃពុធទី១១វិច្ឆិកាថា យានមុជទឹកចិនមួយគ្រឿងបានដឹកបុរស ៣នាក់ចុះទៅបាតសមុទ្រនៃតំបន់ម៉ារីយ៉ាណាត្រេន ដែលជាចំណុចជ្រៅបំផុតនៃមហាសមុទ្រប៉ាស៊ីហ្វិកបន្ទាប់ពីបានចុះមុជទឹករហូតដល់ជម្រៅ ១០.៩០៩ ម៉ែត្រ។
ទូរទស្សន៍រដ្ឋ CCTV របស់រដ្ឋាភិបាលក្រុងប៉េកាំងបានរាយការណ៍ថា យានមុជទឹក Fendouzhe ឬ Striverបានបំ បែកឯតទគ្គក ម្ររបស់ប្រទេសចិនសម្រាប់ការមុជទឹកជាមួយក្រុមនាវិកនៅចំណុចសមុទ្រជ្រៅបំផុ តកាលពីថ្ងៃអង្គារ បន្ទាប់ពីចំណាយពេលជិត៤ម៉ោងនៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ។
បេសកក ម្មនេះនឹងជួយចិនស្វែងយល់ពីធនធានធម្មជាតិជាច្រើននៅសមុទ្រជ្រៅ ដោយជួយអ្នកវិទ្យាសាស្ត្រគូរ “ផែនទីកំណ ប់ទ្រ ព្យ” បាតសមុទ្រ។ CCTV បាននិយាយថា យានមុជទឹកFendouzhe បានចូលទៅក្នុងមហាសមុទ្រនៅម៉ោង ៨៖២០ នាទីយប់ថ្ងៃចន្ទហើយបានងើបមកផ្ទៃទឹកវិញនៅម៉ោង ១២៖១២ នាទីព្រឹកថ្ងៃអង្គារ ។
ប៉ុស្តិ៍ព័ត៌មានផ្លូវការនេះបាននិយាយថា យានបានស្ថិតនៅបាតសមុទ្រអស់រយៈពេលជាង៦ ម៉ោងដើម្បីប្រមូលសំណាកសមុទ្រនិងចងក្រងឯកសារទេសភាពជុំវិញបាតសមុទ្រ ។ ដំណើររបស់វាគឺចាញ់តិចតួចប៉ុណ្ណោះធៀបនឹងការមុជទឹកជ្រៅបំផុតដោយមនុស្សកាលពីគ្រា
មុនៗគឺចាញ់តែ ១៨ ម៉ែត្រប៉ុណ្ណោះ ។ ឯតទគ្គកម្មពិភពលោកបច្ចុប្បន្នគឺកាន់កាប់ដោយលោកវិកទ័រវ៉េស្កូវ៉ូ ជាអ្នករុករកជនជាតិអាមេរិក ដែលអះអាងថាទៅដល់បាតសមុទ្ររហូតដល់ជម្រៅ ១០.៩២៧ ម៉ែត្រនៅចំណុចម៉ារីយ៉ាណាត្រេនកាលពីខែឧសភាឆ្នាំ ២០១៩ ៕