kalib9

ប្រវត្តិដ៏អស្ចារ្យ !! របស់លោកតារាជ នៅប្រាសាទអង្គរ​…(វីដេអូ)

សៀមរាប៖ ឆ្នាំ១៩៨៥ ព្រះកេសរបស់លោកតារាជត្រូវបានមនុស្សមិនល្អមួយក្រុមចូលមកកាត់តែមិនបានសម្រេចដោយសារត្រូវចំនាយពេលយូរពេកតាំងពីយប់រហូតដល់ព្រឹក ។ លុះពេលកាត់បានហើយយកទៅអត់កើតព្រោះមេឃភ្លឺហើយទុកចោលនៅជិតព្រះបាទរបស់ទ្រង់ ។ នោះឆ្លុះបញ្ជាំងឱ្យឃើញថាគុណ បារមីរបស់ទ្រង់ពិតជាអស្ចារ្យណាស់ ។ បន្ទាប់មកព្រះកេសរបស់ទ្រង់ត្រូវបានរក្សាទុកក្នុង

អភិរក្សដ្ឋានអង្គរខេត្តសៀមរាបបណ្តោះអាសន្ន ដោយសារគ្រានោះមិនទាន់មានសុវត្ថិភាពពេញលេញទើប អាជ្ញាធរ និងសមត្ថកិច្ច ដង្ហែព្រះកេសរបស់លោកតារាជទៅតម្កល់ទុកនៅជាន់ក្រោមព្រះទីនាំងវិនិច្ឆ័យក្នុងព្រះបរមរាជវាំង ក្នុងឆ្នាំ ១៩៩៣។ ក្រោយមកបានយកទៅ

រក្សាទុកក្នុង សារៈមន្ទីរជាតិ ភ្នំពេញ ហើយក្រោយមកទៀតដោយសារគេគិតថាជា លោកតារាជ ជាព្រះអទិទេពដ៏មានបារមីស័ក្តិសិទ្ធិ ដែលប្រជាជនខ្មែរពេញនគរគោរពបូជា ទើបអាជ្ញាធរសម្រេចដង្ហែលោកតារាជមកកាន់ទឹកដីដើមកំណើតក្រុងអង្គរវិញ ក្នុងថ្ងៃទី ៧ ខែ កុម្ភះ ឆ្នាំ២០០៤ ។

Loading...

គួរជម្រាបដែរថា លោក«តារាជ» ជាចម្លាក់ទេពតំណាងឱ្យព្រះវិស្ណុ នៃព្រហ្មញ្ញសាសនា ដែលមានព្រះហស្ថ៨ រចនាបថបាយ័ន កម្ពស់ជិត៤ម៉ែត្រឆ្លាក់ពីថ្មមួយដុំតម្កល់ទុកនៅច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត។ ភាពល្បីល្បាញនៃឫទ្ធានុភាពដ៏អស្ចារ្យនៃអាទិទេពនេះ

ត្រូវបានព្រះមហាក្សត្រខ្មែរនិងប្រជាជនខ្មែរតាំងពីបុរាណ រហូតដល់បច្ចុប្បន្នគោរពបូជាមានជំនឿជាក់មុតមាំនឹងភាពស័ក្តិសិទ្ធិរបស់ព្រះអង្គ ហើយចាត់ទុកជាស្តេចទេពដ៏ខ្ពង់ខ្ពស់បំផុតដែលថែរក្សាប្រាសាទអង្គរវត្តរហូតដល់សព្វថ្ងៃ ៕

Loading...