kalib9

កូនស្រីទាំង២ដកពាក្យបណ្ដឹងប្ដឹងម្ដាយបង្កើត! ក្រោយយល់ព្រមទទួល១ម៉ឺនដុល្លារពីម្ដាយ….

ឯកឧត្តម ដួង តារា បានឲ្យដឹងអំពីដំណឹងវិវត្តន៍ថ្មីអំពីករណីកូនស្រីទាំងពីរនៅខេត្តក្រចេះ បានដាក់ពាក្យបណ្ដឹងប្ដឹងម្ដាយបង្កើតរបស់ខ្លួន ដែលបច្ចុប្បន្ននេះស្ថានភាពបានវិលត្រឡប់មកល្អប្រសើរវិញ ក្រោយពីភាគីទាំងពីរយល់ព្រមសម្រុះសម្រួលគ្នាដោយសន្តិវិធី ។

ឯកឧត្តមដួង តារា បានរៀបរាប់ថា ៖ តាមរយៈការជួយសម្របសម្រួលដោះស្រាយបញ្ចប់វិវាទគ្រួសារក្រៅប្រព័ន្ធតុលាការរវាងកូនស្រីទាំង២ (ឈ្មោះ ប៊ុត អេងលី អាយុ ២០ឆ្នាំ និង ប៊ុត ឡេងហៀង អាយុ ២៣ឆ្នាំ ជាមួយនឹងម្តាយបង្កើត ឈ្មោះ ឌឿក ចន្ធូ អាយុ

៤២ឆ្នាំ) ដែលមានស្រុកកំណើតនៅ ភូមិក្បាលស្នួល ឃុំ ស្នួល ស្រុកស្នួល ខេត្តក្រចេះកាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំសង្ឃឹមថាក្រុមគ្រួសារទាំងមូលនឹងបានរស់នៅមានភាពស្និទ្ធស្នាលនឹងគ្នាឡើងវិញ ដោយមិនចាំបាច់ជ្រើសរើសយកការស្អប់ គុំគួន កាត់កាលគ្នាមកធ្វើជាដំណោះស្រាយឡើយ ។

ពិតណាស់ ទោះបីប្រាក់ដែលក្មួយទាំង២ទទួលពីម្តាយមិនបានគ្រប់ដូចបំណង ក៏ប៉ុន្តែសេចក្តីស្រឡាញ់រវាងម្តាយនិងកូនគឺមានទំហំធំធេងណាស់! ម្តាយសុខចិត្តទ្រាំលំបាកគ្រប់យ៉ាងដើម្បីកូនៗ ។ ទឹកដោះម្តាយថ្លៃណាក្មួយៗហើយកុំជឿលើការអូសទាញញុះញុងពីអ្នកដទៃដែលធ្វើអោយសេចក្តីស្រឡាញ់របស់ក្មួយទាំងពីរនិងម្តាយបាត់បង់ទៅវិញ ។

Loading...

សូមជូនពរអ្នកម្តាយនិងកូនទាំង២បានរួមរស់នៅសុខសប្បាយមានសុភមង្គលជាមួយគ្នាជារៀងរហូត។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង ៕

Loading...