kalib9

អូនប្រែហើយ! គ្រប់គ្នាភ្ញាក់ព្រឺតក្រោយឃើញសម្រស់ នាង គន្ធា ពេលនេះពិតជាស្អាតប្លែក ជាងមុនទៀតមើលសឹងមិនស្គាល់ដល់ថ្នាក់ហ្វេនៗលាន់មាត់ បែបនេះ ថា…

ទស្សនិជនក៏ដូចជាមហាជន ភាគច្រើនប្រាកដជានៅចាំច្បាស់ជាក់ជាមិនខាន អតីតបេក្ខនារីម្នាក់ដែលធ្លាប់បានចូលប្រឡងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ កំឡុងឆ្នាំ ២០១៦ គឺ កញ្ញា នាង គន្ធា នោះ ។

កាលនោះ គន្ធា បានលើកយកបទចម្រៀងដ៏កំសត់មួយបទ ក្រោមចំណងជើងថា “ម៉ែ” មកធ្វើការប្រកួតរហូតដល់ថ្នាក់ធ្វើឲ្យគណៈកម្មការ ឱក សុគន្ធកញ្ញា ទប់ទឹកភ្នែកមិនជាប់ក៏ស្រក់ចុះមកតាមបទចម្រៀងនេះ ។

ទោះអតីតបេក្ខនារីនេះមិនទទួលបានពានរង្វាន់ក៏ដោយតែ ​នាង គន្ធា នៅតែទទួលបានការគាំទ្រនិងពេញចិត្ត ខ្លាំងដដែលពីសំណាក់មហាជនទូទៅមកទល់ពេលនេះតាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗ និងការបកស្រាយបទចម្រៀងពីរោះៗកន្លងមក ។

ស្រាប់តែនៅមុននេះបន្តិចនាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ ហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍សារជាថ្មីក្រោយឃើញសម្រស់ របស់ នាង គន្ធា ប្រែប្រួល ស្រស់ស្អាតខុសពីមុនឆ្ងាយណាស់មើលសឹងមិនស្គាល់ ។ គន្ធា បានភ្ជាប់សារខ្លីមួយថា “ត្រូវ​ផ្ដល់​សង្ឃឹម ​និងលេីកទឹកចិត្តអោយខ្លួនឯង​ជានិច្ច​” ។

ឃើញរូបភាពនេះភ្លាម មិនចាំយូរឡើយ ម្នាក់ៗ ក៏បានចូល comment ព្រាត ថា ៖ ស្អាតណាស់អូន ភ្នែកស្អាត ម្នាក់ហ្នឹងញុំាអ្វី ម៉េចក៏ស្អាតម្ល៉េះ មើលមិនចង់ស្គាល់សោះ ស្អាតនោះស្អាត នៅក្រៅស្អាតជាងហ្នឹងទៀត កប់ស៊េរី លួចcrush តាំង២ឡើងប្រឡង ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀតដែលមិនអាចរៀបរាប់អស់ ។

តោះដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀតសូមទស្សនាសម្រស់ របស់ នាង គន្ធា កាលពីមុន និងពេលឥឡូវ ខុសគ្នាយ៉ាងណានោះទំាងអស់គ្នា ៖

Loading...

Loading...