kalib9

លោកជំទាវ ដេត ម៉ាលីណា ប្រាប់ថា “ថ្ងៃនេះ ជាថ្ងៃសីល នាងខ្ញុំបានយកចង្ហាន់​ មកប្រគេនព្រះសង្ឃ​និងមកធ្វើបុណ្យ បាន7វត្ត​ ដើម្បីសុំសេចក្តីសុខ​និងជួបតែមនុស្ស…”

មហាជនភាគច្រើនពិតជាបានជ្រាបរួចមកហើយថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះគេឃើញ លោកជំទាវ ដេត ម៉ាលីណា ដែលត្រូវជា ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួក្តែងៗថារូបគាត់និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ ។

លោកជំទាវបានភ្ជាប់សារខ្លីមួយថា “សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ​ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំតទៀតទេសូមអរគុណ13.12.2020 Deth Malina” ។

មកដល់ ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ លោកជំទាវ ដេត ម៉ាលីណា ក៏បានព្រលែងអណ្តើកនិង ត្រី ព្រមទំាងបានកាត់សក់ពាក់កណ្តាល ព្រមទំាងបញ្ជាក់ប្រាប់ថា ៖

“3 មករា 2021 ឆ្នាំថ្មី កាត់សក់ពាក់កណ្តាល បន្ទាប់ក៏បានព្រលែងអណ្តើកនិង ត្រី ដើម្បីបន់ស្រន់អោយឧបទ្រប់ចង្រៃកម្មពារទាំងឡាយ ដែលខ្ញុំជួបកន្លងមកអោយចប់ដោយសន្តិវិធី ។

Loading...

នៅមិនទាន់អស់ទេលុះមកដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ នេះទៀត លោកជំទាវ បានយកចង្ហាន់​ទៅប្រគេនព្រះសង្ឃ​និង ធ្វេីបុណ្យ ៧ វត្ត ។

លោកជំទាវ ដេត ម៉ាលីណា បានបញ្ជាក់បន្ថែមថា “ថ្ងៃនេះជាថ្ងៃសីល ត្រូវនឹងថ្ងៃ​ 21.01.2021 នាងខ្ញុំបានយកចង្ហាន់​ មកប្រគេនព្រះសង្ឃ​ និងមកធ្វេីបុណ្យបាន7វត្ត​ ដេីម្បីសុំសេចក្តីសុខ​និងជួបតែមនុស្សល្អៗនៅក្នុងជិវិត​សូមអោយទុក្ខកង្វល់ទាំងអស់រលាយបាត់ ហេីយសុំអោយអស់កម្មពារចាប់ពីពេលនេះតទៅ” ៕

Loading...