kalib9

អេមម៉ាចប់ហ្មង ! ទីបំផុតកម្មវិធី “សំនៀងពេជ្រ NNP” ស្វែងរក ម្ចាស់ពានឃើញហើយ មិនត្រឹមតែច្រៀងពីរោះទេថែមទំាងសង្ហាទៀត (មានវីដេអូ)

នៅទីបំផុតកម្មវិធី សំនៀងពេជ្រ NNP បានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយកាលពីយប់មិញនេះ នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១។ ក្នុងនោះ មិនត្រឹមតែបេក្ខជន និងបេក្ខនារី ដែលចូលមកប្រឡងទេសូម្បីតែទស្សនិកជនក៏បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយក៏ដូចជារន្ធត់ចិត្តជា​មួយនឹង​បេក្ខជនក្នុងវគ្គប្រកាសលទ្ធផលនេះដែរ ។

រឹតតែពិសេសបំផុតនោះកម្មវិធីបានស្វែងរកឃើញ ម្ចាស់ពានហើយ គឺបានទៅលើបេក្ខជន ឈ្មោះ សិលា ដារ៉ូ មិនត្រឹមតែច្រៀងពីរោះប៉ុណ្ណោះទេថែមទំាងមានរូបសង្ហាទៀតមិនសរសើរពិតជាមិនបានមែន ។

លោកស្រី ទ្រី ដាណា ក៏បានបញ្ជាក់ជូននៅក្នុងហ្វេសប៊ុកផេកផ្លូវការមួយរបស់លោកស្រីថា ៖

“ចូលរួមអបអរសាទរម្ចាស់ពាន សំនៀងពេជ្រ NNP សិលា ដារ៉ូ ដែលឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរហូតទទួលជោគជ័យថ្ងៃនេះ ដោយទទួលប្រាក់រង្វាន់ ៤០លានរៀលបងក៏សូមអបអរប្អូន ភេក ស៊ីណាត ទទួលបានលេខ២ ប្រាក់រង្វាន់ ២០លានរៀល និងប្អូនស្រី អាន សុខកាន់ ទទួលបានចំណាត់ថ្នាក់លេខ៣ ប្រាក់រង្វាន់ ១០លានរៀល ។

Loading...

ចំណែកប្អូន៣នាក់ទៀតទោះមិនទទួលចំណាត់ថ្នាក់ តែឃើញថាប្អូនមានសមត្ថភាពនិងខិតខំប្រឹងប្រែងជូនពានសស្អាត បង្ហាញពីទឹកចិត្តបរិសុទ្ធម្នាក់មួយ និងថវិកាលើកទឹកចិត្តម្នាក់ ៨លានរៀលផងដែរ ។ អរគុណគណៈកម្មការទាំង៣រូបដែលវាយតម្លៃយ៉ាងល្អិតល្អន់និងមានតម្លាភាពរហូតរកឃើញម្ចាស់ពាន” ៕

Loading...