kalib9

ជឿថាសត្វផ្សោត“នាងមច្ឆា”មានពិតទេ! បើពុំមានចុះគ្រោ ងឆ្អឹងដែលបុរាណវិទូរកឃើញនេះជាអ្វី?(វីដេអូ)

ចម្លែកៗ៖ រូបថតនៃគ្រោងឆ្អឹងសត្វផ្សោត (នាងមច្ឆា) នេះបានលេចចេញជាលើកដំបូងនៅទំព័រកាសែតរបស់លោក Petar Genchev ហើយតែប៉ុន្មាននាទីក្រោយមកមានការផ្ទុះនៃការចាប់អារម្មណ៍ដែលត្រូវបានចែកចាយដោយមនុស្សរាប់លាននាក់ ។ វាត្រូវ

បានគេជឿថាជាគ្រោងឆ្អឹងមនុស្សពាក់កណ្តាលនិងត្រីពាក់កណ្តាល ដែលត្រូវបានគេជីកបានកំឡុងពេលជីកបុរាណវិទ្យានៅប្រទេសអៀរឡង់ ។

យ៉ាងណាមិញមានរូបភាពចាស់ៗ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាត្រូវបានផ្សព្វផ្សាយជាបន្ដបន្ទាប់ដោយរូបភាពទី២នោះបានចាប់ផ្តើមចេញជារូបថតនៃគ្រោងឆ្អឹងនាយុគសម័យសំរិទ្ធដែលត្រូវបានរកឃើញដោយសាកលវិទ្យាល័យអូសហ្វដ ។ ហើយក៏មានរូបទី៣

ដែលត្រូវបានរកឃើញផ្សេងទៀតដោយសាស្រ្តាចារ្យ Dimitrov ដែលអះអាងថាវាតំណាងឱ្យ “គ្រោងឆ្អឹងបុរាណរបស់មរកត” ដែលត្រូវបានគេរកឃើញនៅប្រទេសប៊ុលហ្គារី ។

យ៉ាងណាក៏ដោយក៏មានរូបភាពខ្លះ ត្រូវបានផ្លាស់ប្តូរយករូបចាស់បន្ថែមរចនាសម្ព័នដោយដាក់បន្ថែមកន្ទុយឲ្យដូចត្រីហើយបន្ទាប់មកធ្វើការចុះផ្សាយដើម្បីផលប្រយោជន៍ឬដើម្បីឲ្យគេហទំព័ររបស់ពួកគេមានភាពល្បីល្បាញ ។

មែនទែនទៅរឿងរ៉ាវនាងមច្ឆា (Mermad)បានក្លាយជាសត្វទេវកថា ដែលមានប្រជាប្រិយបំផុតនៅលើពិភពលោក ។ ប្រហែលជាយើងអាចស្តីបន្ទោសឲ្យក្រុមហ៊ុនផលិតភាពយន្តDisneyចំពោះការគិតថ្មីមួយនេះ ។ ប៉ុន្តែខណៈពេលដែល mermaidsត្រូវបានផលិតជាខ្សែភាពយន្តធ្វើឱ្យមនុស្សជឿថាប្រហែលជាមានការពិតខ្លះនៅក្នុងនោះ ។

Loading...

អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយមានរឿងរ៉ាវនៃការភ្ញាក់ផ្អើល នៃការមើលឃើញមច្ឆាដែលបានធ្វើឱ្យមានសៀវភៅប្រវត្តិសាស្ត្រខ្លះបានសរសេរពីវា។ ហើយក៏មានសាក្សីខ្លះអះអាងថាធ្លាប់បានជួបប្រទះនាពេលថ្មីៗនេះផងដែរ។ តួយ៉ាងតាមរយៈវីដេអូខាង

ក្រោមនេះ ត្រូវបានគេអះអាងថាធ្លាប់បានជួបនាងមច្ឆាផ្ទាល់ភ្នែកហើយបានបង្ហោះចូលបណ្តាញសង្គមយក្សយូធូបនិងទទួលបានការចាប់អារម្មណ៍ពីមនុស្សរាប់លាននាក់ជុំវិញពិភពលោកផងដែរ ៕

Loading...