kalib9

ជនជាតិវៀតណាម ! ពីរនាក់ប្ដីប្រពន្ធរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បាន….

(កំពង់ឆ្នាំង)៖ ជនជាតិវៀតណាមពីរនាក់ប្ដីប្រពន្ធរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយនគរបាលស្រុកបរិបូណ៌ធ្វើការឆែកឆេរនិងឃាត់បានផងដែរ ។

កិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើនេះបានធ្វើឡើងនៅថ្ងៃទី 21 ខែមករាឆ្នាំ 2021ម្សិលមិញ នៅចំណុចភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកគ្រឿងញៀនលោកវរសេនីយ៍ឯក ហ៊ុលវាសនា បានអោយដឹងតាមរយះប្រជាពលរដ្ឋល្អបានរាយការមកសមត្ថកិច្ចពីទីកន្លែងជាក់លាក់និងបានធ្វើការឃាត់ខ្លួនជនសង្ស័យប្ដីប្រពន្ធ 2 នាក់ជាជនជាតិវៀតណាមផងដែរ ។

ក្នុងនោះមាន

១ ឈ្មោះ ឡេ យ៉ាំងឡើយ ធាតុប្រុសអាយុ 27 ឆ្នាំជនជាតិវៀតណាម ។

Loading...

២ ជនសង្ស័យឈ្មោះ យ៉ ធីយាប (ត្រូវជាប្រពន្ធ)អាយុ 26 ឆ្នាំជនសង្សយ័រស់នៅភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងបានថ្នាំញៀន 9 កញ្ចប់ទម្ងន់ 1,84 ក្រាមទូរស័ព្ទ 1 គ្រឿង ដាវ ៣ ដើម លុយខ្មែរ 20 លាន 34 ម៉ឺន លោហះធាតុពណ៌លឿង(កាឡៃ)មួយចំនួននិងឧបករណ៍ជក់ថ្នាំញៀនសម្ភារៈវេចខ្ចប់ ។

បច្ចុប្បន្នជនសង្ស័យចាំពីរនាក់ប្ដីប្រពន្ធរួមនឹងវត្ថុតាងខាងលើនេះសមត្ថកិច្ចកំពុងកសាងឯកសារគ្រោងនឹងបញ្ជូនទៅសាលាដំបូង ខេត្តកំពង់ឆ្នាំងធ្វើការចាត់ការតាមនីតិវិធីនៅថ្ងៃនេះផងដែរ ៕

from sbm.news

Loading...