kalib9

ជិះតាមផ្លូវជាតិលេខ១សូមប្រយ័ត្ន!! មានមនុស្ស ២នាក់ គាត់ជិះមកគោះកញ្ចក់ឡានហើយប្រើល្បិចអត់លុយ ​នឹងនិយាយថា​…

ករណីឆបោកសម័យបច្ចុប្បន្ននេះ មានច្រើនបែបច្រើនសណ្ឋានណាស់ ដោយឡែកនៅរសៀលថ្ងៃនេះមានករណីថ្មីមួយកើតឡើង

ដោយមិនដឹងច្បាស់ថា ជាករណីឆបោកឬក៏មានបំណងយ៉ាងណាពិតប្រាកដ ដោយសារនិយាយមិន ទាន់អស់សេចក្ដីផងបែជាជិះម៉ូតូរត់ទៅបាត់ ។

តាមរយៈគណនីហ្វេសប៊ុក បុរសម្នាក់ឈ្មោះ Sey Ha Em បានឱ្យដឹងថា មុននេះបន្តិច ក្នុងកំឡុងពេលដែលបងប្រុស កំពុងសម្រាកនៅក្នុងឡានស្រាប់តែមានមនុស្សពីរនាក់ បានជិះម៉ូតូមកគោះទ្វារឡានរបស់គាត់ប្រាប់ថាអត់លុយចាក់សាំងទៅភ្នំពេញ ចង់លក់នាឡិកាមួយគ្រឿងដោយបងប្រុសមាននាឡិកាហើយក៏មិនទិញទេ​

ហើយប្រាប់ថាបើ អ្នកទាំង២នោះ អត់លុយចាក់សាំងទេ លើកម៉ូតូដាក់លើឡានមកចាំខ្ញុំដឹកទៅភ្នំពេញ​ រំពេចនោះ

Loading...

គ្រាន់តែខាងបងប្រុសទាញទូរសព្ទ័មក​ ស្រាប់តែពួកគាត់ជិះម៉ូតូចេញទៅយ៉ាងប្រញាប់​ ដោយមើលទៅមិនសមនឹង សភាពជាអ្នកអត់លុយចាក់សាំង​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយសូមបងប្អូនប្រុងប្រយ័ត្ន ដោយមិនដឹងថាពួកគាត់មានគោលបំនងបែបណាឱ្យប្រាកដគួរបញ្ជាក់ផងដែរ ថាពួកគាត់ធ្វើដំណើរតាមផ្លូវជាតិលេខ ១ស្រុកកំពង់ត្របែកឆ្ពោះទៅភ្នំពេញ​ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...