kalib9

នរណាមិនលួសព្រលឹង ! ក្មេងស្ទាវប្រុសស្រីទៅកម្សាន្តជនបទព្រៃភ្នំស្រាប់តែពួកAlienចេញមកបន្លាចឆៅៗ…(មានវីដេអូ)

ចម្លែកៗ៖ យុវជនមួយក្រុមមានប្រុសមានស្រីថ្ងៃចុងសប្តាហ៍បាននាំគ្នាចុះទៅលេងកម្សាន្តតាមទីជនបទដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ នៃទេសភាពព្រៃភ្នំ ។ នៅក្នុងដំណើរកម្សាន្តនោះពួកគេបានផ្តិតយកវីដេអូឃ្លីប ដើម្បីទុកជាអនុស្សាវរីយ៍នូវទេសភាពស្រស់ស្អាតនៃព្រៃ ។

បើតាមវីដេអូដែលបានថតនិងក្រោមមកបង្ហោះតាមYOU TUBEបង្ហាញថា ខណៈដែលម្នាក់ក្នុងចំណោមពួកគេកំពុងកាន់កាមេរ៉ាថតដោយស្លុងអារម្មណ៍នឹងទេសភាព ខ្យល់អាកាសបរិសុទ្ធយ៉ាងអន្លង់អន្លោចអារម្មណ៍ ។ ស្រាប់តែលេចមុខមនុស្សចម្លែករូបមិនមានសម្លៀក

បំពាក់នោះទេ មានភ្នែកធំៗដែលស្រដៀងនឹងមនុស្សភពផ្កាយចេញមកបន្លាចទាំងថ្ងៃចេះ ។ មិនបង្អង់យូរក្រុមទេសចរក្មេងៗនោះបានស្រែកស្ទើរភ្លាត់សំឡេង កោះហៅគ្នាឡើងរថយន្តដើម្បីចាកចេញពីកន្លែងនោះបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ។

យ៉ាងណាមិញ មិនប្រាដថាមនុស្សចម្លែកនោះជាអ្វីឲ្យបា្រកទេគ្រាន់តែក្រុមយុវជនទាំងនោះដាក់ការសង្ស័យថា ជាពួកមនុស្សភពផ្កាយ ។ បែបនេះក្តីអ្នកវិទ្យាសាស្ត្រកំពុងស្រាវជ្រាវបន្ត ហើយវាក៏ជាហេតុការណ៍មួយដែលធ្វើអោយមនុស្សជាច្រើនលាននាក់ចាប់អារម្មណ៍ជាទីបំផុត បើទោះបីជាអ្នកវិទ្យាសាស្រ្តនៅមិនទាន់ហ៊ានអះអាងថាជាមនុស្សក្រៅភពតែមនុស្សមួយចំនួនជឿថាមានពិតប្រាកដមែន ។

កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញភពមួយនៅចម្ងាយពីផែនដី ដល់ទៅ៤០ឆ្នាំពន្លឺឯណោះ ហើយក្នុងភពដែលគេរកឃើញនោះត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះអោយថា TRAPPIST-1។ ភពមួយនេះ ត្រូវបានគេអះអាងមានវត្ថុចម្លែកជាច្រើនគួរអោយ

ចាប់អារម្មណ៍ព្រោះពេលគេមើលដំបូង ឃើញតែភពតូចពីរបីប៉ុណ្ណោះតែនៅពេលគេប្រើយឹតរបស់ NASA (Spitzer Space Telescope) គេបានរកឃើញថា មានភពដល់ទៅ៧ឯណោះនៅក្នុងនោះ។ ដោយមានអំណះអំណាងទាំងនេះ គេអាចសន្និដ្ឋានបានថា

ភពនៅក្នុងប្រព័ន្ធ TRAPPIST-1 គឺពិតជាមានជីវិតរស់នៅពិតប្រាកដមែនហើយក្នុងពេលឆាប់ៗនេះគេជឿថាអ្នកវិទ្យាសាស្ត្រនឹងរកឃើញពីជីវិតរបស់ អ្នករស់នៅក្រៅភពមកបង្ហាញអោយមនុស្សទូទាំងពិភពលោកបានដឹងជាមិនខាន ។

Loading...

បច្ចុប្បន្នមនុស្សជាច្រើនលាននាក់កំពុងរង់ចាំមើលការព្យាករណ៍ព្រឹត្តិការណ៍ធំៗ ដែលនឹងមកដល់ដូចជា៖ នៅឆ្នាំ២១៣០ មនុស្សក្រៅភព នឹងមកជួយមនុស្សនៅលើផែនដីអោយមានសមត្ថភាពអាចរស់នៅក្នុងទឹកបាននៅឆ្នាំ៣០០៥ នឹងមានសង្គ្រាមនៅភពអង្គារ

នៅឆ្នាំ៣៧៩៧ ផែនដីយើងនឹងរលាយអស់ ប៉ុន្តែមនុស្សនៅលើផែនដីមិនស្លាប់ផុតពូជទាំងអស់នោះទេព្រោះពេលនោះមនុស្សមានសមត្ថភាពបំលាស់ទី គេចចេញទៅរស់នៅលើភពផ្សេងទៀតបាន ។

ខាងក្រោមនេះជាព្រឹត្តិការណ៍ធំៗដែលគួរអោយចាប់អារម្មណ៍ ដែលលោកយាយហោរា ពិភពលោកពិការភ្នែកទាំងសងខាង បានទស្សន៍ទាយព្យាករណ៍ទុក៖ នៅ ឆ្នាំ ២០២៣ ៖ គន្លង ផ្លូវ របស់ ផែនដី ផ្លាស់ ប្តូរ នៅ ឆ្នាំ ២០២៨ ៖ មនុស្សលោក នឹង

អាចទៅដល់ភពព្រះសុក្រក្នុងបំណងស្វែងរកប្រភពថាមពលថ្មីនៅឆ្នាំ២០៣៣ ៖ ទឹកសមុទ្រជន់ឡើងខ្ពស់ដោយសារទឹកកកនៅប៉ូលខាងជើង រលាយ ខ្លាំង នៅ ឆ្នាំ ២១៧០ ៖ គ្រោះរាំងស្ងួតធ្ងន់ កើតឡើងទូទាំង

ពិភពលោកនៅឆ្នាំ៣៧៩៧ ៖ អវសាននៃភពផែនដី ប៉ុន្តែមនុស្សលោកអាចធ្វើបម្លាស់ទីគេចទៅរស់នៅលើភពផ្សេងបាន ៕

from khbillionaire

Loading...