ទស្សនិកជនក៏ដូចជាពុកម៉ែបងប្អូន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខានតារាចម្រៀងស្រីដ៏ល្បីឈ្មោះម្នាក់គឺ ឱក សុគន្ធកញ្ញា ។ ក្រោយរៀបការតារាចម្រៀងរូបនេះ បានសម្រាលកូនប្រុសម្នាក់ដ៏គួរឲ្យស្រឡាញ់កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅទំាងម្តាយនិងកូន គឺមានសុខភាពល្អខ្លាំងណាស់ ។
បច្ចុប្បន្នកញ្ញា កំពុងសាងក្តីសុខយ៉ាងខ្លាំង ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួនមានស្វាមី និងកូនប្រុសសំណព្វ អុឹង បញ្ញាបុត្រ ហៅឆលី នោះ ។
ចំណែកនៅមុននេះបន្តិចនាព្រឹក ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ បទ “ស្រលាញ់បងដល់បេះដូងលែងលោត” ពីឱក សុគន្ធកញ្ញា បានចេញវីដេអូចម្រៀង (Music Video) ជាផ្លូវការហើយ ហើយបទនេះក៏ជាការនិពន្ធទំនុកច្រៀង ដោយ ស៊ិន ធារី និពន្ធបទភ្លេងនិងសម្រួលតន្ត្រីដោយ សាន់ សុវណ្ណឌីន ។
មួយបទនេះមិនត្រឹមតែពីរោះរណ្តំបង្កប់នូវអត្ថន័យ ផ្អែមល្ហែមប៉ុណ្ណោះទេបើក្រឡេកមើលទៅទេសភាពក្នុង MV នេះវិញពិតជាស្រស់ស្អាតទាក់ភ្នែកណាស់មើលហើយពិតជាមានអារម្មណ៍ស្រស់ថ្លា និងលង់ទៅតាមបទចម្រៀងនេះ ។
ស្តាប់ចប់ភ្លាម សូម្បីតែហ្វេនៗ របស់ កញ្ញា ក៏បាននិយាយបែបនេះដែរថា ៖ ពីរោះណាស់ និយាយមែន បទនេះ កាន់តែស្តាប់ កាន់តែពីរោះ សមេ្លងពីរោះខ្លាំងណាស់ បងស្រី របស់ខ្ញុsweet តាំងព្រឹកហ្មង អាយដល ទេសភាពឡើងកប់ មិនស្រលាញ់មិនបាន មានន័យម៉្លេះ មិនត្រឹមតែពីរោះទេ ទេសភាពស្រស់ស្អាតណាស់ ។
ហើយនៅមានការលើកឡើងជាច្រើនទៀត សុទ្ធតែពេញចិត្តខ្លាំងចំពោះវីដេអូចម្រៀងមួយបទនេះ ។ តោះដើម្បីកុំឲ្យខាតពេលយូរសូមស្តាប់និងទស្សនាទំាងអស់គ្នា ៖