kalib9

អបអរសាទរ ! ម្ចាស់​ផលិតកម្ម​Galaxy Navatra​ ឡើង​ងារ​មួយ​ឋានៈ​ទៀត​ខ្ពស់​ជាង​«ឧកញ៉ា»…

មហាជនបាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២១​កន្លង​ទៅ​នេះបងប្អូន​បង្កើត​របស់​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ៣​នាក់ ទើបតែ ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ប្រទាន​គោរមងារ ជា​ឧកញ៉ាជាហេតុ​ធ្វើ​ឲ្យ​ត្រកូល​ «​ឡេង​» ចំនួន​៤​នាក់​ហើយដែល​បានទទួល​គោរមងារ​ជា​ឧកញ៉ានេះ ។

ត្រកូល​«​ឡេង​»​ចំនួន​៣​នាក់ ដែល​ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ប្រទាន​គោរមងារជា​ឧកញ៉ា តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នោះ រួមមានលោក ឡេង ប្រុស ប្រធាន​ក្រុមហ៊ុន ណា​វ៉ា​ត់​ត្រា ខ្នាត​យក្ស ឯ​.​ក​ ។ លោក

ឡេង និមល អគ្គនាយក​ក្រុមហ៊ុន ណា​វ៉ា​ត់​ត្រា ខ្នាត​យក្ស ឯ​.​ក ​។ កញ្ញា ឡេង បញ្ចពណ៌ ប្រធាន​ប្រតិបត្តិ​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ណា​វ៉ា​ត់​ត្រា ខ្នាត​យក្ស ឯ​.​ក​។

ដោយឡែក​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​នេះ កាន់តែ​ពិសេស​ទៀត ដោយ​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ប្រទាន​គោរមងារជា​អ្នកឧកញ៉ា តាម​សេចក្ដី​ក្រាបបង្គំ​ទួល​ថ្វាយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ជាការ​អបអរសាទរ​ជុំវិញ​រឿងនេះលោក​យឹម តា​ស្រង់ បាន​បង្ហោះ​ព្រះរាជក្រឹត្យ អម​ដោយសារ​បែបនេះ​ថា «​ខ្ញុំបាទ​សូម​អបអរសាទរ ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ផ្តល់​គោរមងារ​ជា “​អ្នកឧកញ៉ា​” ក្នុងនាម​ខ្ញុំបាទ​ថ្នាក់​គ្រប់គ្រង​ក្រោម​ឱវាទ​សូម​គោរព​ជូនពរ អ្នកឧកញ៉ា ឲ្យ​កាន់តែ​ជោគជ័យ​គ្រប់មុខ​ជំនួញជាពិសេស​មាន​សុខ​ភាពល្អ​»​ ។​

សូម​រំលឹកថាបងប្អូន​បង្កើត​របស់​អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត្រា ជា​កូន​កសិករ​មកពី​ខេត្ត​ព្រែ​វែង ដែលមាន​ការតស៊ូ​ខ្ពស់ខិតខំ​សិក្សា ប្រលង​ជាប់​ចេញទៅ​បម្រើ​ការងារ​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ ហើយ​ខិតខំ​សន្សំសំចៃ​ប្រាក់និង​បង្កើន​ជំនាញយកមក​ប្រក​បរបរ​នៅ​ប្រទេស​កម្ពុជា​

វិញដោយ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ ។ ទន្ទឹមនឹង​ភាពជោគជ័យ​លើ​មុខ​ជំនួញ​នេះ អ្នក​ទាំង​៤ ក៏​សកម្ម​នឹង​ការងារ​មនុស្សធម៌​ផងដែរ ដោយ​ធ្វើការ​បរិច្ចាគ​ធនធាន​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​ជាតិ​មាតុភូមិ និង​ប្រជាជន​ ។​

Loading...

គួរ​បញ្ជាក់ថាគោរមងារ «​ឧកញ៉ា​» នៅ​កម្ពុជា មាន​៣ ថ្នាក់គឺ ឧកញ៉ា អ្នកឧកញ៉ា និង លោក​ឧកញ៉ា​ ។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានក៏បាន​ចែករំលែកនិង បែងចែក​ឱ្យដឹងពី​គោរមងារឧកញ៉ា នេះដែរ​ថា «​ឧកញ៉ា មាន ៣ ថ្នាក់ គឺ ឧកញ៉ា អ្នកឧកញ៉ា និង លោក​ឧកញ៉ា ​។​

​សូម​រំលឹកថារាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ផ្លាស់ប្តូរឬ​ដំឡើងថ្លៃ​ចំពោះ​គោរមងារ «​ឧកញ៉ា​» ដល់​សប្បុរសជន​ណា​ដែលមាន​បំណង​ចូលរួម​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ មានតម្លៃ​ចាប់ពី​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អា​មេ​រិ​កឡើ​ង​ទៅត្រូវ​បានទទួល​គោរមងារ​ជា «​ឧកញ៉ា​» ខណៈ​ពីមុន​គោរមងារ «​ឧកញ៉ា​» តម្រូវ​ត្រឹមតែ​១០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។​

​យោង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាលដែល​បោះត្រា និង​ចុះហត្ថលេខា​ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧ បានសម្រេច​ថា ចំណុច​ទី​១​មាត្រា​ទី​២​នៃ​អនុក្រឹត្យ​លេខ​១៥ ចុះ​ថ្ងៃទី​០៤ មេសា ឆ្នាំ​១៩៩៤ ត្រូវបានធ្វើ​ការកែសម្រួល​ដូចតទៅ​៖

តាម​សេចក្តីសម្រេច​១​ថ្មី​-​សប្បុរសជន ដែល​បានធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា​ឬ​សម្ភារ ដែលមាន​តម្លៃ​លើសពី​១០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អា​មេ​រិ​កឡើ​ង​ទៅ ត្រូវបាន​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​លេខ​១ ។ អនុក្រឹត្យ​ដដែល​នោះ បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​សប្បុរសជន ដែល​បានធ្វើ​

អំណោយ​ជូន​រដ្ឋ ជា​ថវិកា​ឬ​សម្ភារ ដែលមាន​តម្លៃ​លើសពី​៥០​ម៉ឺន ដុល្លារ​សហរដ្ឋអាមេរិក​ឡើងទៅ ត្រូវបាន​រាជរដ្ឋាភិបាល ស្នើសុំ​ព្រះរាជ​យោបល់​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ដើម្បី​ទ្រង់​ព្រះរាជទាន គោរមងារ​ជា «​ឧកញ៉ា​» ។ បទ​ប្ប​ញ្ញ​តិ​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ទុកជា​និរាករណ៍​។​

​ពាក្យ​«​ឧកញ៉ា​» បើតាម​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានសរសេរថា មាន​ថ្នាក់​ជា​នាម​ជា​ពាក្យ​ប្រើ​សម្រាប់តែ​ឋានន្តរសក្ដិ​នៃ​មន្ត្រី​ថ្នាក់ខ្ពស់​សំដៅ​សេចក្ដី​ថា «​អ្នកចេះដឹង ត្រួតត្រា​មុខការ​ក្នុង​ក្រសួង ស្ថាប័ន ឬ​នាទី​របស់ខ្លួន​» មកពី​ពាក្យ ឧក​ឬ​អុក ត្រួតត្រា​ពេញ​អំណាច បូក​នឹង ញា ដឹង ចេះ ស្គាល់ ទៅជា «​ឧកញ៉ា​»៕

Loading...