kalib9

វិធីសាស្រ្តធ្វើស្ក្រាប់ដុសមុខឱ្យ ! ស្បែកខ្មៅស្រអាប់ប្រែជាភ្លឺថ្លាដោយខ្លួនឯងនៅផ្ទះ…

ជាទូទៅ ស្បែកស្រអាប់គឺបណ្តាលមកពីការត្រូវកម្តៅថ្ងៃលើសកម្រិត បរិយាកាសអ័ព្ទអួរស្ត្រេស ខ្វះជាតិទឹកឬសំណើមនិងរបបអាហារទូទៅរបស់អ្នក ។ សញ្ញាដែលបញ្ជាក់ឲ្យឃើញថាស្បែកមានសភាពខ្មៅស្រអាប់នោះមានដូចជាស្បែកមានសម្បុរមិនស្មើសាច់មានភាពជ្រីវជ្រួញមានមុននិងស្នាមអុជខ្មៅនិងមិនភាពរលោងជាដើម ។

សាកល្បងទៅមើលមុខខ្លួនឯងក្នុងកញ្ចក់មើល៍ បើសិនជាលោកអ្នកមានសញ្ញាដូចបានរៀបរាប់អម្បាញ់មិញអាចអនុវត្តការស្ក្រាប់មុខនិងរបៀបធ្វើស្រ្កាប់មុខនេះបាន ៖

ស្ក្រាប់ស្ករ៖ សូមលាយស្ករក្រហមកន្លះពែងប្រេងអូលីវ ២ស្លាបព្រា និង ទឹកឃ្មុំមួយស្លាបព្រាកូរចូលគ្នាឲ្យសព្វក្លាយជាល្បាយតែមួយ។ ដោយសារបរិមាណច្រើនបែបនេះ អ្នកអាចរកក្រឡណាមួយដាក់ទុកប្រើសម្រាប់លើកក្រោយទៀតបាន ។ ដំបូងអ្នកត្រូវយកទឺកលាងមុខ

ឲ្យសើមហើយដួសយកស្រ្កាប់មកម៉ាស្សាជារង្វង់ប្រមាណ ៤ទៅ៥នាទីដើម្បីជម្រុះកោសិកាចាស់ៗចោល ។ អាចអនុវត្តបែបនេះបាន ២ដង ក្នុងមួយសប្តាហ៍ ។

Loading...

ស្ក្រាប់គ្រាប់សណ្តែកដីវ៉លណាត់៖ ជាបឋមអ្នកត្រូវគ្រាប់សណ្តែកដីវ៉លណាត់ប្រមាណ ៥ទៅ៦គ្រាប់ បុកឲ្យល្អិត ប៉ុន្តែកុំម៉ដ្ឋពេក មកលាយចូលក្នុងយ៉ាអ៊ួរមួយកែវ ។

សូមបញ្ជាក់ថា គួរណាតែជ្រើសរើសយ៉ាអ៊ួរដែលមិនមានរសជាតិលាយឧទាហរណ៍ យ៉ាអ៊ួររសជាតិស្ត្រប៊ឺរី ជាដើម។ កូរចូលគ្នាដើម្បីឲ្យក្លាយទៅជាល្បាយ ងាយស្រួលសម្រាប់ប្រើប្រាស់ រួចយកលាបលើផ្ទៃមុខនិងកប្រមាណ១៥ទៅ២០នាទី លាងទឹកចេញជាការស្រេច។ អនុវត្តបែបនេះម្តងជារៀងរាល់សប្តាហ៍ ដើម្បីទទួលបានស្បែកដែលមានសភាពភ្លឺថ្លា និងម៉ដ្ឋរលោង ក្មេងជាងវ័យ ៕

Loading...