kalib9

លើសពីអាណិត ! ស្ទើរទប់ទឹកភ្នែកមិនជាប់ក្រោយឮកូនប្រុសនិងកូនស្រីពៅ ឧកញ៉ា ឌួង ឆាយ និយាយពាក្យបែបនេះថា… (មានវីដេអូ)

គួររំលឹកឡើងវិញបន្តិចផងដែរថាកាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញលោកជំទាវ ដេត ម៉ាលីណា ដែលត្រូវជាភរិយា ឧកញ៉ា ឌួង ឆាយ បានធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ និភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានប្រកាសដំណឹងមួយនៅក្នុងហ្វេសប៊ុករបស់ខ្លួនក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ ។

លោកជំទាវ បានសរសេរបែបនេះថា “ សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ​ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយអញ្ចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំ តទៀតទេសូមអរគុណ13.12.2020 Deth Malina” ។

ក្រោយៗមក ទោះមានរឿងអ្វីកើតឡើងក៏ដោយក៏ឧកញ៉ា ឌួង ឆាយ មិនបានតបតឬនិយាយអ្វីទំាងអស់ បានត្រឹមផ្តល់ភាពកក់ក្តៅជូនកូនៗតែប៉ុណ្ណោះ ។

ស្រាប់តែមកដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ គេឃើញ ឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដេអូមួយពីកូនស្រីពៅរបស់ខ្លួន ចេះនិយាយតិចៗថា “ប៉ាៗ” ឃើញបែបនេះឧកញ៉ា ឌួង ឆាយ បានប្រាប់ថា “កូនស្រីពៅកែវភ្នែករបស់ប៉ា ហៅរកប៉ានឹកប៉ាណាស់” ។

នៅមិនទាន់អស់ទេក្រោយមកបន្តិច ឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះវីដេអូមួយទៀតពីកូនប្រុសទី២ម្តង ហើយពោលពាក្យដ៏គួរឲ្យរំជួលចិត្ត ថា “ពុកសុំទោសណាកូនប្រុសមាស ឪពុក ពុកបានព្យាយាមអស់ពីលទ្ធភាព និងសមត្ថភាពរបស់ពុកហើយណា ។ ពុកសន្យានឹងខិតខំប្រឹងប្រែងធ្វើអោយបានល្អជាទីបំផុតដើម្បីកូនៗណា ចាប់ពីពេលនេះ ។

Loading...

សូមអរគុណណាពូមីងបងប្អូនទាំងអស់គ្នាចំពោះការបាររម្ភ ស្រលាញ់ រាប់អានណាអ្វីៗដែលនៅសល់ទុកអោយព្រហ្មលិខិតព្រេងវាសនា និស្ស័យនិងពេលវេលាជាអ្នកកំណត់ទៅចុះណាបាទ” ។

មើលវីដេអូទំាងពីរនេះចប់ភ្លាម អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មិនអាចទប់អារម្មណ៍ជាប់ឡើយ ហើយអ្នកខ្លះរំជួលចិត្តឡើងស្រក់ទឹកភ្នែកទៀតក៏មាន ព្រមទាំង និយាយថា ៖

ពេលឃើញក្មួយតូចដ៏ស្រស់ស្អាតយ៉ាងនេះ ហើយគាត់ទើបតែនឹងចេះនិយាយ ចេះហៅ ប៉ាៗ មើលគួរអោយស្រលាញ់ ហើយអាណិតគាត់ណាស់ សម្លេងមួយនេះ ធ្វើអោយឪពុកម្ដាយឮហើយ នឹកកូនដល់ថ្នាក់ហូរទឹកភ្នែក ខ្ញុំធ្លាប់ឆ្លងកាត់ហើយ អារម្មណ៍មួយនេះ ខ្ញុំយល់

ខ្លាំងណាស់ ឆាប់ត្រូវគ្នាវិញទៅបងអាណិតកូនៗណាស់ ណាបងប្រុស បងស្រីពាក្យថាម៉ាក់មកផ្ទះមក​ ស្ដាប់ហើយ គឺស្រក់ទឹកភ្នែក អាណិតក្មួយណាស់ ចេះឆ្លាត គួរអោយស្រលាញ់ ។

Loading...