kalib9

មកទៀតហើយ ! ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ដាក់មួយបទនេះ “ប្រហុក” អេមណាស់ទេសភាពក៏ស្អាតច្រៀងក៏ពីរោះពិសេសឌឺដាក់គ្នា តាំងពីដើមដល់ចប់អ៊ីចឹងហ្មងដល់ថ្នាក់ហ្វេនៗ comment ព្រាត ថា… (មានវីដេអូ)

កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ តន់ ចន្ទសីម៉ា មានឱកាសបានច្រៀងរួមគ្នាជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាលើកដំបូងក្នុងបទ “កាត់ឆុង” ដែលជាការ និពន្ធ Melody និងទំនុកច្រៀងដោយ ឡេង ណាវ៉ាត្រា និពន្ធបទភ្លេង ដោយ សាក់ ធារិទ្ធ ។

ស្តាប់ចប់ភ្លាមហ្វេនៗ ចូល comment ព្រាតថា ៖ ប៉ះគ្នា​លើក​ដំបូង ញាក់​សាច់ សាច់ភ្លេង ពីរោះទៀត ភ្លេងឡើងកប់ហ្មង, ស្រឡាញ់អាយដល ទាំង2ណាស់ ឥឡូវប៉ះគ្នាហើយ១បទនេះ ពេញចិត្តណាស់អាយដលទាំងពីរពីរោះណាស់ បង ព្រាប សុវត្ថិ នៅតែក្មេងហើយនៅតែសង្ហា ឡូយណាស់បង wow សម្លេងស៊ីគ្នាល្អ បងសុវត្ថិ ក្មេងសាហាវ ។

ស្រាប់តែនៅមុននេះបន្តិចនាព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្មបានបញ្ចេញចម្រៀងមួយបទទៀតហើយស្រាប់ តារាចម្រៀងទាំងពីរ ក្រោមចំណងជើងថា “ប្រហុក” ហើយក៏ជាការ និពន្ធ Melody និងទំនុកច្រៀងដោយ ឡេង ណាវ៉ាត្រា និង និពន្ធបទភ្លេងដោយ Numan ។

Loading...

មួយបទនេះជាចំណីអារម្មណ៍ប្លែកទៀតហើយសម្រាប់អ្នកគាំទ្រមិនត្រឹមតែពីរោះមានអត្ថន័យ ប៉ុណ្ណោះទេថែមទំាងបង្កប់ទេសភាពស្អាតៗណាស់ ពិសេសខាងស្រីនិងខាងប្រុសច្រៀងឌឺដាក់គ្នាតំាងពីដើមដល់ចប់ហ្មង ។

ក្នុងនោះក៏មាន ហ្វេនៗជាច្រើនបានចូលcommentបែបនេះថា ៖ Galaxy ថ្មីរហូត ហ្មងអាយដលប៉ះគ្នាទៀតហើយ ពីរោះណាស់ ពីរោះ ជាការថត MV បង្ហាញពីអាជីព និងជីវិតរបស់ប្រជាជនខ្មែរ អម និងទេសភាពដ៏ស្រស់បំព្រងនិពន្ធថ្មីប្លែកណាស់ ។

ហើយក៏មានការលើកឡើងជាច្រើនទៀតចំពោះចម្រៀងដ៏ពីរោះមួយបទនេះ ។ ដើម្បីជ្រាបកាន់តែច្បាស់តោះទៅទស្សនា MV បទ “ប្រហុក” ទំាងអស់គ្នា ៖

Loading...