kalib9

ក្រោយ​ចូលរួម ! ​ពិធី​មង្គលការ​ប្អូនថ្លៃ​អ្នកឧកញ៉ា​ ឡេង ណា​វ៉ា​ត្រា ស្រាប់តែ​ឧកញ៉ា​ឌួង ឆាយ ពោល​ពាក្យ​ថា​…

ប្រិយមិត្ត​បាន​ជ្រាប​រួចមកហើយ​ថាកាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១​កន្លងទៅនេះ ជា​ថ្ងៃ​មង្គលការ​ប្អូនថ្លៃ​របស់​អ្នកឧកញ៉ា​ ឡេង ណា​វ៉ា​ត្រា ហើយ​គេ​សង្កេតឃើញថាក្រៅពី​វត្តមាន​តារា​ល្បីៗ ថ្នាក់ដឹកនាំ​មួយចំនួនភ្ញៀវកិត្តិយស​ជាច្រើន​នាក់​ទៀត​នោះក៏មាន​ឧកញ៉ា​ ឌួង ឆាយ ចូលរួម​ផងដែរ​ ។​

ងាក​មក ឧកញ៉ា​ឡេង ណា​វ៉ា​ត្រា មានឈ្មោះ​ពិត ឡេង ភក្ដី មុន​ថ្ងៃ​មង្គលការ​ប្អូនថ្លៃ​នោះពោល​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ប្រទាន​គោរមងារជា​ អ្នកឧកញ៉ា ហើយ​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ បងប្អូន​បង្កើត​អ្នកឧកញ៉ា​៣​នាក់​ទៀត ក៏​ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ប្រទាន​គោរមងារជា​ឧកញ៉ា ផងដែរ​ ។​

ចំពោះ​ឧកញ៉ា ឌួង ឆាយ ពេល​ចូលរួម​ពិធីមង្គលការ​ប្អូនថ្លៃ​ពៅ​ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា នោះ បាន​ថតរូប​អនុស្សាវរីយ៍​ជាច្រើន​ប៉ុស្តិ៍​ជាមួយគ្នាហើយ​បាន​យកមក​បង្ហោះ​មួយ​ប៉ុស្ដិ៍ នៅ​រសៀល​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២០ អមដោយ​ការ​

Loading...

ពោល​ពាក្យ​អបអរសាទរនិង​សម្ដែង​មោទនភាព​ជំនួស​អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត្រា​ថា «​អបអរសាទរ​ត្រា ដែល​ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​សព្វ​ព្រះរាជ​ហរទ័យ​ប្រោស​ប្រទាន​គោរមងារ​ជា អ្នកឧកញ៉ា តាម​ការ​ទូលថ្វាយ​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន

ញុំ​ពិតជា​មាន​មោនភាព​ចំពោះ​ត្រា​ណាស់ដែល​កើត​ចេញពី​គ្រួសារ​ក្រីក្រ និង​ជា​អតីត​ពលករ​បាន​ធ្វើកា​រត​ស៊ូ​រហូត​ទទួល​បាន​ជោគជ័យ នេះ​ជា​គំរូ និង​ជា​ក្តីសង្ឃឹម​យ៉ាង​ធំធេង​សម្រាប់​ពូ​មីង​បងប្អូន​ទាំងអស់គ្នា ធ្វើជា​មនុស្ស​ត្រូវតែមាន​ក្តីសង្ឃឹម​ក្នុង​ជីវិតត្រូវតែមាន​ការតស៊ូ​ខិតខំ​ប្រឹងប្រែង​សំខាន់បំផុត​ គឺ​ត្រូវមាន​ភាពស្មោះត្រង់ គុណ​ធ​ម៌ សច្ច​ធម៌​ មេត្តា​ធម៌​ យុ​ត្តិ​ធ​ម៌​ សមធ​ម៌​» ៕

Loading...