កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កើតថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ ជាមនុស្សរួសរាយរាក់ទាក់មានជីវិតតស៊ូតាំងពីតូច ចេះចែករំលែកចូលចិត្តជួយមនុស្សជុំវិញខ្លួន ហើយគិតមកទល់នឹងពេលនេះរូបនាងមានវ័យជាង៣០ឆ្នាំទៅហើយ ។
តារាចម្រៀងដ៏ល្បីរូបនេះ បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកអ៊ឹង សុខលី ប្អូនប្រុសបង្កើតលោក អ៊ឹង ឆៃងួន ម្ចាស់ផលិតកម្មហង្សមាសកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅអូតែលសុខា ហើយក្រោយរៀបការ រូបនាងក៏សម្រាលកូនប្រុសជាទីស្រឡាញ់ប្រកបដោយសុវត្ថិភាព នៅក្នុងមន្ទីរពេទ្យ Bumrungrad ប្រទេសថៃ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។
កូនប្រុសរបស់អ្នកនាង ឱក សុគន្ធកញ្ញា មានឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅឆលី គិតរហូតមកទល់នឹងពេលនេះមានអាយុប្រមាណ១៤ខែហើយ ជាមួយនឹងរូបរាងកាន់តែសង្ហា មុខមាត់គួរឲ្យក្នាញ់ បញ្ញាស្មារតីកាន់តែវ័យឆ្លាតគួរឲ្យស្រឡាញ់ខ្លាំងណាស់ ។ ក្នុងនាមជាម្ដាយ
ដែលមានទំនួលខុសត្រូវខ្ពស់ អ្នកនាងឱក សុគន្ធកញ្ញា និងស្វាមីបានត្រៀមផ្ទះរួចជាស្រេចសម្រាប់ឆលី ជាមួយការរកសាលារួចស្រេចផងដែរ សម្រាប់កូនប្រុសម្នាក់នេះ ។
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ គេប្រទះឃើញវីដេអូបទសម្ភាសន៍មួយរបស់តារាចម្រៀងឱក សុគន្ធកញ្ញា ដោយនាងបង្ហាញពីបំណងប្រាថ្នាតាំងពីក្មេងចំពោះគម្រោងយកកូន ហើយចង់ដឹងថាតើនាងចង់បានកូនប៉ុន្មាន ហើយអាចទៅរួចដែរឬយ៉ាងណាចំពោះបំណងប្រាថ្នាមួយនេះ សូមទស្សនាវីដេអូខាងក្រោមនេះ៖