kalib9

វាសនាមនុស្សពិតជាមើលមិនឃើញមែន ! នៅសុខៗ ស្រាប់តែអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទំលាយរូបភាពចាស់ៗ ថតជាមួយបងប្អូនបង្កើត ហើយប្រាប់ថា “ជីវិតគ្រួសារដែលទ័លក្រមួយនេះ ធ្លាប់ស្រមៃត្រឹម…”

មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខានឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដែលមានឈ្មោះក្នុងសំបុត្រកំណើត ឡេង ភត្រា។ បច្ចុប្បន្នលោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួនសឹងតែមិនគួរឲ្យជឿត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ។

ក្រៅពីមុខជំនួញធំៗជាច្រើន ដែលកំពុងលេចធ្លោនោះលោកក៏ត្រូវបានគេមើលឃើញ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែកក្នុងកិច្ចការសង្គមមិនដែលរំលងឡើយ ។

លុះមកដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ មហាជនជាច្រើនបង្ហាញក្តីរំភើបនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញផលិតកម្ម Galaxy Navatra បានប្រកាសដំណឹងល្អមួយថា ៖

“សូមអបអរសាទរឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម Galaxy Navatra ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” ក្នុងនាមពួកយើងជាថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ផលិតកម្ម Galaxy Navatra ទាំងអស់ សូមគោរពជូនពរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឲ្យកាន់តែជោគជ័យគ្រប់មុខជំនួញជាពិសេសមានសុខភាពល្អ” ។

Loading...

ចំណែកនៅមុននេះបន្តិចនាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទំលាយរូបចាស់ៗប៉ុន្មានសន្លឹកដែលថតជាមួយបងប្អូនបង្កើតហើយពោលពាក្យដ៏គួរឲ្យចាប់អារម្មណ៍ថា ៖

“ជីវិតគ្រួសារដែលទ័លក្រមួយនេះធ្លាប់ស្រមៃត្រឹមហូបចុកគ្រប់គ្រាន់ សូមអបអរសារទបងប្រុស ប្អូនប្រុស ប្អូនស្រី ដែលព្រះមហាក្សត្រផ្ដល់ គោរមងារជាឧកញ៉ា គ្រួសារយើងកាន់ដៃគ្នាជួយដល់សង្គមនឹងប្រទេសជាតិយើងព្រោះគ្រួសារយើងមានថ្ងៃនេះដោយសារមានសន្តិភាពការអភិវឌ្ឈន បូករួមនិងការតស៊ូព្យាយាម ។

ក្រោយឃើញបែបនេះភ្លាម អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូល comment ថា ៖ សូមចូលរួមអបអរសាទរ សូមសរសេីរជីវិត​ពិត ការតស៊ូរបស់បង និងគ្រួសារ​បង​ សូមអោយបងជោគជ័យគ្រប់ភារកិច្ច អ្នកដែលធ្លាប់ឆ្លងកាត់បាន

យល់ (ពាក្យថាទីទាល់ក្រ ហូបចុកគ្រប់គ្រាន់) ខ្ញុំអានហើយ ខ្ញុំក៏ស្រមៃនឹកដល់ទិន្នភាពដែលធ្លាប់ឆ្លងកាត់សុំសរសើរបងណាវ៉ាត្រា ពីអ្នកក្រីក្រក្លាយជាអ្នកឧកញ៉ា ។

ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញពីការកោតសរសើរ ចំពោះគ្រួសារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានវាសនាមកដល់ថ្ងៃនេះ ៕

Loading...