kalib9

ព្រឺក្បាលខ្ញាក ! បុរសបើក Tesla ឆ្លងកាត់ទីបញ្ចុះសពស្ងាត់ជ្រងំ បែរជាឧបករណ៍ចាប់សញ្ញាប្រាប់ថាមានមនុស្សនៅក្បែររថយន្តទៅវិញ… (មានវីដេអូ)

បុរសម្នាក់បើកបររថយន្ដទំនើបឆ្លងកាត់ទីបញ្ចុះសព ប៉ុន្តែស្រាប់តែឧបករណ៍ចាប់សញ្ញាឧបសគ្គ (Sensor) បង្ហាញថា មាននរណាម្នាក់កំពុងដើរក្បែររថយន្តទោះបីជាម្តុំនោះមានត្រឹមតែផ្នូរក៏ដោយ ។

នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១ គេហទំព័រ VarietyInfo បានបង្ហាញព័ត៌មានថាយុវជនម្នាក់បើករថយន្ដទំនើបម៉ាក Tesla ឆ្លងកាត់ទីបញ្ចុះសពប៉ុន្តែក៏មានសញ្ញាអ្វីមួយមិនធម្មតាបានកើតឡើង ។

ដូចដែលមនុស្សជាច្រើនបានដឹងហើយថា Tesla គឺជារថយន្តអគ្គិសនីលំដាប់ពិភពលោកជាមួយនឹងការអនុវត្ត និងបច្ចេកវិទ្យាជឿនលឿន ថែមទាំងមានបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិទៀតផង ដោយរថយន្តនេះអាចដំណើរការដោយខ្លួនវាទៅដល់

គោលដៅ (Autopilot) ដោយប្រើបញ្ញាសិប្បនិម្មិត (Ai) ដើម្បីជួយជំរុញរថយន្តដំណើរការស្វ័យប្រវត្តិ ទន្ទឹមនឹងនោះវាក៏មានប្រព័ន្ធចាប់សញ្ញាឧបសគ្គនៅជុំវិញរថយន្ត ដែលនោះធ្វើឱ្យរថយន្ត Tesla ក្លាយជារថយន្តដែលមានសុវត្ថិភាពបំផុត។

ទោះបីជាយ៉ាងណាក៏ដោយមានពេលខ្លះអ្នកប្រើប្រាស់ក៏មានការភ្ញាក់ផ្អើល ចំពោះភាពខុសប្រក្រតីរបស់ប្រព័ន្ធចាប់សញ្ញានោះផងដែរ។ នៅថ្ងៃទី ១៤ ខែមករាឆ្នាំ ២០២១ មានគណនី TikTok ឈ្មោះ (iam3dgar) បានចុះផ្សាយឃ្លីបវីដេអូរថយន្តរបស់គាត់ដែល ចតនៅ

តំបន់បញ្ចុះសពក្រោយពីមានសញ្ញាមិនប្រក្រតីបានកើតឡើងនោះគឺប្រព័ន្ធចាប់សញ្ញាឧបសគ្គបានបង្ហាញថា មនុស្សកំពុងធ្វើដំណើរជុំវិញរថយន្ត ប៉ុន្តែនៅពេលដែលគាត់ក្រឡេកមើលជុំវិញនោះ ឃើញថាគ្មានមនុស្សណាម្នាក់ ក្រៅពីផ្នូរនៅក្នុងទីបញ្ចុះសពនោះទេ ។

Loading...

បន្ទាប់ពីឃ្លីបវីដេអូនេះបានបង្ហោះនៅលើបណ្តាញសង្គមក៏មានមនុស្សមួយចំនួនបានបញ្ចេញមតិថាប្រព័ន្ធឧបករណ៍ចាប់សញ្ញាប្រហែលជាមានបញ្ហារហូតដល់ថ្នាក់ចាប់យកវត្ថុអ្វីម្យ៉ាង ហើយគិតថាជាមនុស្សហើយអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនទៀតក៏បាននិយាយថា រឿងនេះអាចជាឆាកសម្តែងរបស់ម្ចាស់ឃ្លីបវីដេអូក៏ថាបាន ។

ប៉ុន្តែក្រោយមកនៅថ្ងៃទី ១៩ មករា ឆ្នាំ ២០២១ គណនីដដែលនេះ បានបង្ហោះឃ្លីបវីដេអូនៃការបើកបរ Tesla របស់ខ្លួន សាកល្បងឆ្លងកាត់ទីបញ្ចុះសពយឺតៗម្តងទៀតដើម្បីពិនិត្យមើលថាតើ ប្រព័ន្ធចាប់សញ្ញានៅតែបង្ហាញលទ្ធផលដដែលរឺក៏អត់? តែពេលនោះប្រព័ន្ធចាប់សញ្ញានៅតែបង្ហាញលទ្ធផលដដែល ហើយពេលនោះនៅលើអេក្រង់រថយន្តបានបង្ហាញថា មានមនុស្សដើរទៅដើរមកទៀតផង ។

ទន្ទឹមនឹងនោះអ្នកលេងអ៊ីនធឺណេតជាច្រើនបានប្រាប់ម្ចាស់រថយន្ត ឲ្យមកធ្វើតេស្តិ៍នៅតំបន់បញ្ចុះសពនេះម្តងទៀតនៅពេលយប់ប៉ុន្តែម្ចាស់រថយន្ត Tesla រូបនេះនៅមិនទាន់ឆ្លើយតបយល់ព្រមនៅឡើយទេ ៕

សូមទស្សនាវីដេអូខាងក្រោម៖

@iam3dgar

I guess my Tesla has a sixth sense! 😨😧👻#IsThisAvailable #FitnessRoutine #tesla #ghost #graveyard #LiftandSnatchBrow

♬ Scary - Background Sounds

@iam3dgar

Part 2 DUSK EDITION! Tesla sees 2 spirits 😲#seashanty #2021affirmations #tesla #spirit #ghost #graveyard #taft #teslamodel3 #duet #part2

♬ The Ghost - NIVIRO

form sakkarach

Loading...