kalib9

រាងឡូយកប់ហ្មង ! ហ្វេនៗ ភ្ញាក់ព្រឺតក្រោយឃើញ នី រតនា បង្ហាញសាច់ដុំធំៗជាមួយប្អូនថ្លៃ សូម្បីតែភរិយាលោកក៏និយាយពាក្យនេះដែរ ថា…

ប្រិយមិត្តមួយចំនួនធំពិតជាស្គាល់ច្បាស់ជាក់ជាមិនខាននូវ តារាចម្រៀងដែលមានសម្លេងផ្អែមស្រទន់ប្រចាំផលិតកម្មរស្មីហង្សមាសនោះ គឺ នី រតនា ហើយលោកក៏បានរៀបការជាមួយនារីដ៏ស្រស់ស្អាតម្នាក់កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅដោយមានការចូលរួមពីសំណាក់ភ្លៀងកិត្តិយសយ៉ាងច្រើន ។

ក្រោយមកអ្នកទំាងពីរទទួលបានកាដូដ៏ពិសេសមួយសម្រាប់គ្រួសារនោះ គឺកូនស្រី ជាទីស្រឡាញ់របស់ខ្លួន មាន ឈ្មោះ នីវណ្ណ មែលឡានីមកដល់ពេលនេះ អូនមែល ប្រែប្រួលមុខមាត់ គួរឲ្យស្រឡាញ់ណាស់មានកែវភ្នែកធំៗយ៉ាងស្រស់ស្អាត ។

បច្ចុប្បន្នតារាចម្រៀងប្រុសរូបនេះ កំពុងសាងក្តីសុខយ៉ាងខ្លាំងជាមួយគ្រួសារដ៏តូច និងកក់ក្តៅរបស់ខ្លួនតាមរយៈការបង្ហាញសកម្មភាពជាច្រើនតាមបណ្តាញសង្គមហ្វេសប៊ុក មើលទៅពិតជាគួរឲ្យច្រណែនដល់ហើយ ។

ចំណែកម្សិលមិញនេះនាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ ហ្វេនៗ ជាច្រើន ភ្ញាក់ព្រឺតក្រោយឃើញ នី រតនា បានបង្ហោះរូបភាពមួយសន្លឹកបង្អួតសាច់ដុំធំៗ ពីរនាក់ប្អូនថ្លៃមើលទៅរូបរាងពិតជាប្លែកជាងមុនឆ្ងាយណាស់។ លោកបានភ្ជាប់សារខ្លីមួយថា“កុំបោះបង់ក្ដីស្រម៉ៃ គោលដៅនៅខាងមុខ ស៊ូបន្ត គ្មានអ្វីដែលបានមកដោយងាយស្រួលនោះទេ ពីរនាក់ប្អូនថ្លៃ Sovan Noreak Heng” ។

Loading...

ឃើញបែបនេះភ្លាមម្នាក់ៗចូល comment ភ្លែត ថា ៖ ចុមលឿនម្ល៉េះខប់ៗ ស្អាតណាស់អាយដល អីយ៉ា បានផលហើយ ប្អូនថ្លៃទេ តែដូចប្អូនភ្លោះ រាងស្អាតណាស់ ស្រដៀងគ្នាម្ល៉េះ អាយដល សង្ហាណាស់ សង្ហាទាំងបង ទាំងប្អូន។

មិនទាន់អស់ទេក្នុងនោះ ភរិយា របស់លោក នី រតនា ក៏បានស៊ែរផុសនេះហើយបន្ថែមថា “ហាត់ឲ្យធំទៅ កុំមើលប្រពន្ធ ក្តឹបមនុស្ស”។

តោះដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖

Loading...