kalib9

អេ​មហួស ​! «​ក្រយៅ​ត្រូវ​នៅ​ម្នាក់ឯង​» ពី អ៊ុក សុ​វណ្ណា​រី ពីរោះ ហើយ​កម្សត់​ទៀតសូម្បី​អ្នកគាំទ្រ​ក៏​លាន់មាត់​ដែរ​ថា​…(មានវីដេអូ)

បទ​ចម្រៀង​មួយ​បទ Version​ស្រី មាន​ចំណងជើង​ថា «​ក្រយៅ​ត្រូវ​នៅ​ម្នាក់ឯង​» ពី​តារាចម្រៀង​វ័យក្មេង អ៊ុក សុ​វណ្ណា​រី បានចេញ​ជា​Audio​ហើយ​កាលពី​ព្រឹក​ថ្ងៃទី ​២៦ ខែ មករា ឆ្នាំ​២០២១​នេះ បន្ទាប់ពី​Version​ប្រុសទទួលបាន​ការគាំទ្រ​ច្រើន​នោះ​ ។​

បទ​ចម្រៀង​នេះជាការ​និពន្ធ Melody និង​ទំនុកច្រៀង ដោយ ៖ ធុច ចន្ថា​ និពន្ធ​បទ​ភ្លេង​៖ ធុច ចន្ថា​ សម្រួល​បទ​ភ្លេង​៖ ប្រុស ម៉ៅ ហើយ​Version​ប្រុស​ច្រៀង​ដោយ ឌុ​ច ចន្ថា ផងដែរ ដោយ​ចេញ​លើ​ឆា​នែ​ល​ផ្ទាល់ខ្លួន កាលពី​ចុងខែ​តុលា ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង​២​និង​៣៦​នាទី​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ មាន​អ្នកទស្សនា​សរុប​ចំនួន​1,160,537 ដ ​។​

ចំពោះ​បទ​នេះពេល​ត្រូវបាន​តារាចម្រៀង អ៊ុក សុ​វណ្ណា​រី យកមក​ច្រៀង​ជា​Version​ស្រី​នោះ មាន​ពីរោះ​ម្យ៉ាង ហើយ​កម្សត់​ថែមទៀត​ផង ​។ ក្នុងនោះ​អ្នកគាំទ្រ ក៏បាន​លើកឡើង​ផងដែរ​ថា «​ដូច​ឮ ឧបករណ៍​ភ្លេងខ្មែរ ច្រើន​លាយឡំ OMG​ស្រលាញ់​ភ្លេង​ណាស់​ ក្រយៅ​នៅ​ម្នាក់ឯង ពីរោះ​ទៀតហើយ ពីរោះ​ណាស់ដូច​ឈឺចាប់​ណាស់ ប្អូនស្រី​សុ​វណ្ណា​រី អាយ

ដល​ ចាក់​ដោត​ណាស់ តែ​មិនមាន​បញ្ហា​ទេ រឹងមាំ​ជានិច្ច វា​គ្រាន់តែ​ជា​អតីត​, ប្អូនស្រី មាន​សំឡេង​ពីរោះ មាន​ទឹកដម អង្រួន​អ្នក​ស្តាប់​អោយ​បង្ហើរ​អារម្មណ៍ តាម​អត្ថន័យ​បទ​ចម្រៀងបើសិន​បាន​បទ​មនោសញ្ចេតនា​ជាង​នេះ ពិតជា​ល្អ​ បទ​នេះ​ពីរោះ​ហើយ​មាន អត្ថន័យ​ណាស់ ស៊ី​អារម្មណ៍​ខ្ញុំ ម៉​ង​»​ ។​

Loading...

គួរ​បញ្ជាក់ថាផលិតកម្ម​Galaxy Navatra កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២០១ បានប្រកាស​ទិញយក​ស្នាដៃ​បទ​ចម្រៀង​ថ្មី​ទាំងអស់ ក្នុងតម្លៃ​មួយ​បទ​ចាប់ពី​៦០០​ដុល្លារ​ដល់​១៥០០ ដុល្លារ​។ ដូច្នេះ​បទ​ចម្រៀង​ខាងលើនេះមិនដឹងថាផលិតកម្ម ទិញ​ពី​លោក ធុច ចន្ថា ឬក៏​លោក​ធុច ចន្ថា ចូល​ផលិតកម្ម​ដ៏​លេចធ្លោ​មួយ​នេះ​នោះឡើយ​ ៕ សូមទស្សនាបទចម្រៀងខាងក្រោមនេះទាំងអស់គ្នា ៖

Loading...