នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ តាមរយៈលិខិតមួយរបស់ក្រសួងសុខាភិបាលជម្រាបជូនអភិបាលរាជធានី-ខេត្តទាំង២៥ ពីការពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ១៩ នៅតាមពិធីបុណ្យផ្សេងៗនិងពិធីរៀបអាពាហ៍ពិពាហ៍ ។
ក្នុងលិខិតនោះ បានណែនាំ ស្តីពីការរៀបចំពិធីផ្សេងៗបូករួមទាំងពិធីមង្គលការ ទាំងអស់តម្រូវអោយរៀបចំភ្ញៀវត្រឹម៥នាក់ប៉ុណ្ណោះក្នុង១តុ ដោយកែប្រែទម្លាប់ពីមុនមានមនុស្ស១០នាក់ ។ សេចក្តីប្រកាសនេះដែរត្រូវបានធ្វើឡើងដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាលឱ្យមានប្រសិទ្ធភាព ។
នៅក្នុងលិខិតដដែលនេះដែរ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចាត់កម្លាំងសមត្ថកិច្ចធ្វើការតាមដាន និងណែនាំដល់ម្ចាស់កម្មវិធីទាំងអស់ ដើម្បីធានាការអនុវត្តវិធានការសុខាភិបាលក្នុងពេលរៀបចំកម្មវិធីសង្គមនានាអោយបានម៉ឺងម៉ាត់បំផុត ៕