kalib9

លើសពីអាណិត ! ក្រោយឃើញ ឧកញ៉ា ឌួង ឆាយ ទំលាយសារទំាងអារម្មណ៍រំជួលចិត្តតាំងយប់ ថា “ខ្ញុំឆ្អែត…”

សូមនិយាយឡើងវិញបន្តិចផងដែរថាកាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញលោកជំទាវ ដេត ម៉ាលីណា ដែលត្រូវជា ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាសដំណឹងស្ទើរមិនគួរឲ្យជឿមួយ នៅក្នុងហ្វេសប៊ុករបស់ខ្លួនក្តែងៗថារូបគាត់និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ ។

ក្រោយមកទោះមានរឿងអ្វីកើតឡើងក៏ដោយ ក៏ឧកញ៉ា ឌួង ឆាយ ព្យាយាមអត់ធ្មត់ សង្កត់ចិត្ត មិនបានតបត ឬនិយាយអ្វីទំាងអស់ បានត្រឹមផ្តល់ភាពកក់ក្តៅជូនកូនៗតែប៉ុណ្ណោះ ។

ស្រាប់តែមកដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះគេឃើញ ឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដេអូកូនស្រីពៅ របស់ខ្លួនហើយឧកញ៉ា ឌួង ឆាយ បានប្រាប់ថា “កូនស្រីពៅកែវភ្នែករបស់ប៉ា ហៅរកប៉ានឹកប៉ាណាស់” ។

នាថ្ងៃដដែលឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះវីដេអូមួយទៀតពីកូនប្រុសទី២ម្តង ហើយពោលពាក្យដ៏គួរឲ្យរំជួលចិត្តថា “ពុកសុំទោសណាកូនប្រុសមាស ឪពុក ពុកបានព្យាយាមអស់ពីលទ្ធភាព និងសមត្ថភាពរបស់ពុកហើយណា ។ ពុកសន្យានឹងខិតខំប្រឹងប្រែងធ្វើអោយបានល្អជាទីបំផុត ដើម្បីកូនៗណាចាប់ពីពេលនេះ ។

សូមអរគុណណាពូមីងបងប្អូនទាំងអស់គ្នាចំពោះការបាររម្ភ ស្រលាញ់ រាប់អានណាអ្វីៗដែលនៅសល់ទុកអោយព្រហ្មលិខិត ព្រេងវាសនា និស្ស័យ និងពេលវេលាជាអ្នកកំណត់ទៅចុះណាបាទ” ។

Loading...

នៅមិនទាន់អស់ទេនៅមុននេះបន្តិច នាយប់ ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ជិត១០ មិនដឹងជាមានរឿងអ្វីកើតឡើង ស្រាប់តែ ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារដ៏គួរឲ្យអាណិតខ្លោចចិត្តមួយទៀតថា “ខ្ញុំឆ្អែតចិត្តខ្លាំងណាស់ពូមីងបងប្អូនទាំងអស់គ្នាអើយ”។

ឃើញបែបនេះ អ្នកគាំទ្ររបស់លោកបានត្រឹមតែចូល comment លើកទឹកចិត្តផ្តល់កំលាំងចិត្តឲ្យលោករឹងមាំ ហើយក៏មានពាក្យជូនពរយ៉ាងច្រើនឲ្យ លោកឧកញ៉ា បានជុំគ្រួសារ នៅថ្ងៃណាមួយ ដូចពីមុន៕

Loading...