អ្នកនាង គង់ ចាន់ស្រីមុំ គឺជាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព និងល្បីល្បាញមួយរូប នៅតែឋិតក្នុងអារម្មណ៍ អ្នកគាំទ្រដដែលមកដល់ពេលនេះ ពិសេស តារារូបនេះ នៅតែរក្សារូបរាង និងមុខមាត់ ស្រស់ស្អាតដដែល បើទោះមានកូនស្រីម្នាក់ហើយក៏ដោយ
បច្ចុប្បន្ន ស្រីមុំ កំពុងសាងក្តីសុខជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួនមានស្វាមី និង ម៉ូម៉ូ ដែលជាកូនស្រីសំណព្វចិត្តរបស់ខ្លួន ។
ក្នុងនោះបើទោះបីជា តារាសម្តែងស្រីរូបនេះរវល់ក្នុងមុខជំនួញ និងអាជីពសិល្បៈខ្លាំងយ៉ាងណាក៏ដោយក៏មិនដែលភ្លេចឡើយក្នុងការផ្តល់ពេលវេលា សម្រាប់គ្រួសារ មានដូចជាដើរលំហែកាយតាមទីកន្លែងជិតឆ្ងាយជាញឹកញាប់ព្រមទំាងបានផ្តិតយកមកនូវរូបភាពស្អាតៗ ជូនប្រិយមិត្ត ក្នុងហ្វេសប៊ុក ។
ជាក់ស្តែងកាលពីម្សិលមិញនេះ នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ គង់ ចាន់ស្រីមុំ និងស្វាមី បាននាំម៉ូម៉ូ ទៅដល់ខេត្តមណ្ឌលគិរី ទៀតហើយមើលទៅទេសភាពទីនោះពិតជាស្រស់ស្អាតណាស់ឃើញហើយ មានអារម្មណ៍ស្រស់ថ្លាបាត់អស់នូវភាពកង្វល់ទំាងឡាយភ្លាមៗ ។
ស្រីមុំ បានភ្ជាប់សារខ្លីមួយឃ្លាដ៏មានន័យ នៅថ្ងៃនេះផងដែរថា ” “គ្រួសារ” ជាកន្លែងដែលជីវិតចាប់ផ្តើម ហើយក៏ជាក្តីស្រលាញ់ដែលគ្មានថ្ងៃចប់ Kem seyha Kem Seimorokot_MOMOt_MOMO ជួយដាក់ caption រូបចុងក្រោយអោយផង” ។
ក្រោយឃើញបែបនេះហ្វេនៗជាច្រើន របស់ តារាស្រី រូបនេះបាន comment ថា ៖ ស្អាតខ្លាំងណាស់, ម៉ូម៉ូ Cute ណាស់ sweet family ម៉ាក់ម៉ូម៉ូ ពិតជាស្រស់ស្អាតដល់ហើយ ស្អប់គ្រួសារនឹងណាស់ ធ្វើអីអោយគេស្រលាញ់រហូត ក្តីសុខណាស់បង មើលបងពេលណាមានសេចក្តីសុខគ្រប់ពេល។
តោះដើម្បីកុំឲ្យខាតពេលយូរសូមទស្សនារូបភាពស្អាតនៃដំណើរកម្សាន្ត របស់គ្រួសារ ស្រីមុំ ទំាងអស់គ្នា ៖